បុរស​អាយុ ២១ ឆ្នាំ ឱ្យ​ពេទ្យធ្មេញ​ក្លែងក្លាយ​ដក​ធ្មេញ ឥឡូវ​ក្លាយ​មុខរបួស​ទៅ​ជំងឺមហារីក រហូត​ប៉ោង​មុខ​មួយ​ចំហៀង​

1163
ចែករម្លែក

​មុខ​របស់​បុរស​ប៉ា​គី​ស្ថាន​ម្នាក់​បាន​ប៉ោង​ធំ​ជាង​ធម្មតា​២​ដង ហើយ​គាត់​កំពុង​តស៊ូ​ជាមួយនឹង​ជំងឺមហារីក​មាត់​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​គ្រូពេទ្យ​ក្នុង​តំបន់​អះអាងថា គ្រូ​ពេទ្យធ្មេញ​ក្លែងក្លាយ​គួរតែ​ត្រូវ​ស្តីបន្ទោស​។​

​លោក មូ​ហាំ​ម៉ាត់ ហ្វា​រូ​គ អាយុ ២១ ឆ្នាំ​មកពី​តំបន់​ឡាន់​ឌី ក្រុង​កា​រ៉ា​ជី ក្នុង​ខេត្ត​ស៊ីន​របស់​ប៉ា​គី​ស្ថាន បានឱ្យ​គ្រូពេទ្យ​ធ្មេញ​ក្លែងក្លាយ​ដក​ធ្មេញ បន្ទាប់ពី​គាត់​ឈឺធ្មេញ​ពេក​។​

​មាត់​របស់គាត់​បានចាប់ផ្តើម​ហើម ៦​ខែ​បន្ទាប់ពី​ដក​ធ្មេញ ដោយសារ​ជំងឺមហារីក​មាត់ ហើយ​អ្នកឯកទេស​ក្នុង​តំបន់​ជឿថា​គាត់​បាន​ឆ្លង​មេរោគ បន្ទាប់ពី​ដក​ធ្មេញ​។​

​ទោះយ៉ាងណា ក្រុម​វេជ្ជបណ្ឌិត​អង់គ្លេស​មានការ​សង្ស័យ​និង​អះអាងថា ការឈឺ​ធ្មេញ​របស់គាត់​អាចជា​លទ្ធផល​នៃ​ជំងឺមហារីក​របស់គាត់​តែម្តង​។ ពួកគេ​ក៏បាន​ព្រមាន​ផងដែរ​ថា​វា​អាច​បណ្តាលមកពី​ទម្លាប់​ជក់បារី​របស់គាត់ ដែលជា​កត្តា​គ្រោះថ្នាក់​បំផុត​មួយ ត្រូវបាន​ចុះបញ្ជី​ដោយ NHS ។​

​វេជ្ជបណ្ឌិត​បាន​ប្រា​ប់លោក​ហ្វា​រូ​គ​ថា​ឱកាស​នៃ​ការរស់រានមានជីវិត​របស់គាត់​គឺ​ទាប​ខ្លាំងណាស់ ទោះបី​គាត់​កំពុង​ទទួល​ការព្យាបាល​ដោយ​គីមី​ក៏ដោយ​។ គាត់​បាន​ចំណាយពេល​ចុងក្រោយ​របស់គាត់​ដេក​លើ​គ្រែ​ក្នុងផ្ទះ​របស់គាត់ ដោយ​មិនអាច​កម្រើក​បាន​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

លោក មូ​ហាំ​ម៉ាត់ ហ្វា​រូ​គ សព្វថ្ងៃ​មិនអាច​កម្រើក​បានទេ រង់ចាំតែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ