បុរស​ឥណ្ឌា​មិន​ហ៊ាន​ចេញពីផ្ទះ​១​ទសវត្សរ៍​ដោយសារ​គេ​ចម្អក​ព្រោះ​គាត់​មាន​ដុំ​សាច់​លើ​មុខ ទីបំផុត​ទទួល​ការវះកាត់​បាន​ជោគជ័យ​

877
ចែករម្លែក

​ឪពុក​កូន​៤​ម្នាក់ ដែល​កម្រ​ចេញពីផ្ទះ​អស់​រយៈពេល ១០ ឆ្នាំ បានចាប់ផ្តើម​ជីវិត​ថ្មី បន្ទាប់ពី​ទទួល​ការវះកាត់​យក​ដុំ​សាច់​ទម្ងន់ ៥,៤៤ គីឡូក្រាម​ចេញ​ពីមុខ​របស់គាត់​។​

​ម៉ា​ជី​ត អិន អាយុ ៤៥ ឆ្នាំ​មកពី​ប្រទេស​ឥណ្ឌា​បានទទួល​ការវះកាត់​កែទម្រង់​មុខ​យ៉ាង​ហ្ម​ត​ចត់​រយៈពេល ១២ ម៉ោង​ដើម្បី​យក​ដុំ​សាច់​ពក​នេះ​ចេញ​។​

​ថ្គាម​ក្រោម​របស់គាត់​ត្រូវបាន​កសាង​ឡើងវិញ​ដើម្បី​ផ្លាស់ប្តូរ​រូបរាង​របស់គាត់ ដោយ​ប្រើ​ឆ្អឹង​យកចេញ​ពី​ជើង​របស់គាត់​។​

​អស់​រយៈពេល​១​ទសវត្សរ៍​មកនេះ លោក​ម៉ា​ជី​ត​កម្រ​ចាក​ចេញពីផ្ទះ​របស់គាត់​ណាស់ នៅ​ទីក្រុង​ផា​ឡាក់​កាដ ដោយសារតែ​គាត់​ខ្មាស់អៀន​ចំពោះ​មុខខូច​ទ្រង់ទ្រាយ​របស់គាត់​។​

​ដុំ​សាច់ ដែលមាន​ឈ្មោះថា Chondroblastic Osteosarcoma និង​មាន​ប្រវែង ៨​អ៊ី​ញ​គុណ​៦​អ៊ី​ញ ក៏បាន​ធ្វើឱ្យ​ម៉ា​ជី​ត​ពិបាក​ក្នុងការ​លេប​និង​និយាយ​ផងដែរ​។​

​គាត់​បាន​និយាយថា “​ដោយសារតែ​ការ​ខូច​ទ្រង់ទ្រាយ​នៅលើ​មុខ​របស់ខ្ញុំ ជីវិត​របស់ខ្ញុំ​ទាំងស្រុង​បាន​ដួលរលំ​។ ខ្ញុំ​បានចាប់ផ្ដើម​ស្នាក់នៅ​ក្នុងផ្ទះ ព្រោះ​មនុស្ស​ម្នាក់​នាំគ្នា​សើចចម្អក​ដាក់​ខ្ញុំ​។ វា​ជាការ​ធូរស្រាល​ដ៏​ធំធេង​ដែល​ដុំ​សាច់​បាត់​ពីមុខ​របស់ខ្ញុំ​។ វា​ហាក់ដូចជា​កំណើត​ទី​២​យ៉ាង​អ៊ីចឹង​”​។​

​ការវះកាត់​ស្មុគស្មាញ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​គ្រូពេទ្យ​វះកាត់​ចំនួន ១២ នាក់​នៅឯ​មន្ទីរពេទ្យ​អាំ​រីតា (Amrita) ក្នុង​ទីក្រុង​កូ​ជី ប្រទេស​ឥណ្ឌា ដោយ​ចំណាយពេល​១២​ម៉ោង​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ជី​ត​ហាក់​ទទួលបាន​កំណើត​ទី​២​បន្ទាប់ពី​ការវះកាត់​បាន​ជោគជ័យ