បុរស​ឥណ្ឌា​ម្នាក់​នៅរស់​ពី​គ្រោះថ្នាក់​រថយន្ត​ដោយ​កំណាត់​ដែក​មុត​ចាក់​ចូល​ក្បាល​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​

798
ចែករម្លែក

បុរសម្នាក់នៅឥណ្ឌាបាននៅរស់ពីគ្រោះថ្នាក់រថយន្តមួយដោយកំណាត់ដែកប្រវែង៣ហ្វីតកន្លះ(ជាង៩០សង​ទីម៉ែត្រ)មុតចាក់ចូលក្បាលរបស់គាត់ដោយមុតធ្លាយលលាដ៍ក្បាលពីម្ខាងទៅម្ខាង ។

លោក Mohammad Tarique បុរសឥណ្ឌាអាយុ២៤ឆ្នាំនេះ បានកំពុងស្ថិតនៅក្នុងរថយន្តមួយជាមួយមិត្តភក្តិច្រើននាក់នៅពេលដែលអ្នកបើករថយន្តនេះ បានបាត់បង់ការគ្រប់គ្រងរថយន្តហើយបានបុករបាំងដែកពុះចែកផ្លូវនៅលើផ្លូវធ្វើដំណើរនោះ។

លោក Mohammad Tarique ត្រូវបានវះកាត់យកកំណាត់ដែកចេញ ដោយជោគជ័យនៅមន្ទីរពេទ្យមួយទីក្រុងKolkata នៅ រដ្ឋWest Bengal ប្រទេសឥណ្ឌា ។ការវះកាត់នេះត្រូវបានចំណាយពេលអស់ជាង២ម៉ោង ។

វេជ្ជបណ្ឌិត Binod Singhania បាននិយាយថា” ក្នុងគ្រោះថ្នាក់រថយន្តនេះ ដែកដែលមុតក្បាលរបស់លោក Mohammad Tarique មិនបានមុតដាច់សរសៃឈាមទេ ។ លោក Mohammad Tarique បានទទួលការវះកាត់ដោយជោគជ័យ ប៉ុន្តែ គាត់នៅមានបញ្ហាខ្លះក្នុងការលើកដៃ និងជើងខាងស្តាំហើយ មានបញ្ហានិយាយផងដែរ” ៕
ដោយ៖សុខា/sn