បុរស​ឥណ្ឌា​សម្លាប់​ប្រពន្ធ ព្រោះតែ​រឿង​រៀបចំ​បាយទឹក​យឺត​

1449
ចែករម្លែក

ប៉ូលិស​ក្នុងប្រទេស​ឥណ្ឌា​និយាយថា ពួកគេ​ចាប់ខ្លួន​បុរស​អាយុ ៦០ ឆ្នាំ​ម្នាក់ ដែល​បាញ់សម្លាប់​ប្រពន្ធ​ខ្លួន ព្រោះតែ​រឿង​រៀបចំ​បាយទឹក​យឺតយ៉ាវ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ប៊ី​ប៊ី​ស៊ី​កាលបី​ថ្ងៃទី ១០ កក្កដា​។

​លោក រូ​ប៉េ ស៊ី​ង មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ក្នុង​ទីក្រុង​ហ្គា​ហ្ស៊ី​បាដ ក្បែរ​រដ្ឋធានី​ដេលី បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា អា​សុក កុមារ បានមក​ផ្ទះ​ទាំង​ស្រវឹង​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​៨ កក្កដា ហើយក៏​ផ្ទុះ​ជម្លោះ​ជាមួយ​ប្រពន្ធ​។

​របាយការណ៍​ព័ត៌មាន​លើកឡើងថា លោកស្រី​សុន​ណៃ​ណា អាយុ ៥៥ ឆ្នាំ ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ ជាមួយ​របួស​ត្រូវ​គ្រាប់កាំភ្លើង​ចំក្បាល ប៉ុន្តែ​បាន​ស្លាប់​ពេល​ដឹក​តាមផ្លូវ​។

លោក​ស៊ី​ង​និយាយថា អា​សុក កុមារ បាន​សារភាព​បទល្មើស​របស់ខ្លួន ហើយ​ឥឡូវ​មាន​វិប្បដិសារី​ចំពោះ​ទង្វើ​របស់ខ្លួន​។

​លោក​ស៊ី​និយាយទៀតថា “​កុមារ ជា​មនុស្ស​ផឹក​ស្រវឹងខួប​រាល់ថ្ងៃ​។ កាលពី​ថ្ងៃ​សៅរ៍ គាត់​បានមក​ផ្ទះ​ទាំង​ស្រវឹង ហើយ​ចាប់ផ្តើម​ឈ្លោះ​ជាមួយ​ប្រពន្ធ​។ គាត់​តូច​ចិត្តនឹង​ទម្លាប់​ផឹក​ស្រវឹង​របស់គាត់ និង​ចង់​ជជែក​អំពី​រឿងនេះ ប៉ុន្តែ​គាត់​ចង់​ទទួលទាន​បាយទឹក​ជាបន្ទាន់​។ គាត់​ខក​ចិត្តនឹង​យឺតយ៉ាវ​លើកបាយ​ទឹក ក៏​បាញ់​ប្រពន្ធ​តែម្តង​”​។​

​អំពើហិង្សា​ក្នុង​គ្រួសារ​ប្រឆាំង​ស្ត្រីភេទ​ក្នុងប្រទេស​ឥណ្ឌា​ត្រូវបាន​រាយការណ៍​ញឹកញាប់​រៀងរាល់ឆ្នាំ ជាង​មួយ​ទសវត្សរ៍​មកហើយ គិត​មកទល់​ឥឡូវនេះ​៕ ​ដោយ ៖កញ្ញាដាលីស

អំពើហិង្សា​ក្នុង​គ្រួសារ​ប្រឆាំង​ស្ត្រីភេទ​ក្នុងប្រទេស​ឥណ្ឌា​ត្រូវបាន​រាយការណ៍​ញឹកញាប់​រៀងរាល់ឆ្នាំ ជាង​មួយ​ទសវត្សរ៍​មកហើយ គិត​មកទល់​ឥឡូវនេះ