បុរស​ឥណ្ឌា​អាយុ ២៣ ឆ្នាំ​ហើយ នៅតែមាន​រូបរាង​ជា​កូនក្មេង​តូច

1073
ចែករម្លែក
  • 30
    Shares

​ជំងឺ​អាថ៌កំបាំង​មួយ​បាន​បណ្តាលឱ្យ​បុរស​អាយុ ២៣ ឆ្នាំ​ម្នា​ក់មាន​ដងខ្លួន​ជា​កូនង៉ែត ក្នុងប្រទេស​ឥណ្ឌា ដោយ​អ្នកស្រុក​ចាត់ទុក​គាត់​ជា​ព្រះ​ចាប់ជាតិ​។​

​លោក ម៉ាន់​ព្រី​ត ស៊ី​ង (Manpreet Singh) ដែល​អ្នកជិតខាង​ដាក់​រហស្សនាម​ថា “​បុរស​មាឌ​ល្អិត​” នៅ​ទីក្រុង​ហ៊ី​សា ភាគ​ពាយព្យ ប្រទេស​ឥណ្ឌា គឺមាន​ទម្ងន់​ត្រឹមតែ ១១ គីឡូក្រាម​ប៉ុណ្ណោះ បើទោះបីជា​គាត់​កើត​នៅ​ឆ្នាំ ១៩៩៥ ក៏ដោយ​។​

​ថ្វីបើ​គាត់​មាន​សុខ​ភាពល្អ​តាំងពី​កំណើត​ក៏ដោយ ក៏ប៉ុន្តែ​គាត់​ឈប់​លូតលាស់​នៅ​មួយ​ឆ្នាំក្រោយ មុនពេល​គាត់​អាច​ចាប់ផ្តើម​ដើរ​ឬ​និយាយ ហើយ​ឥឡូវនេះ​ត្រូវការ​ឱ្យគេ​មើលថែទាំ​ដូច​កូនតូច​ម្នាក់ និង​ត្រូវ​ពូ​មីង​យកទៅ​ជាមួយ​គ្រប់​ទីកន្លែង​។​

​គ្រួសារ​របស់គាត់​គ្មាន​ពាក្យ​នឹង​ពន្យល់​ពី​មូល​ហេតុដែល​គាត់​ឈប់​លូតលាស់​ទាំង​នៅ​វ័យក្មេង​នោះទេ ខណៈ​គ្រូពេទ្យ​ក្នុងស្រុក​បានលើកឡើង​ថា គាត់​អាច​នឹងមាន​អតុល្យភាព​អ័រម៉ូន​។​

​អ្នកវិទ្យាសាស្ដ្រ​គិតថា ម៉ាន់​ព្រី​ត អាចមាន​ជំងឺ​ឡា​រ៉ុ​ន (Laron Syndrome) ដែលជា​ជំងឺ​ហ្សែ​ន​ដ៏​កម្រ​។ ប៉ុន្តែ​គាត់​មិនទាន់​ទទួលបាន​ការធ្វើ​រោគវិនិច្ឆ័យ​នៅឡើយ​ទេ​ដោយសារ​គ្រួសារ​របស់គាត់​មិនមាន​លទ្ធភាព​បង់ថ្លៃ​ពិនិត្យ​ចំនួន​ជាង ៦.៩០០ ដុល្លារ​។​

​មនុស្ស ដែល​រស់នៅ​ជាមួយ​ជំងឺ​ឡា​រ៉ុ​ន គឺ​ខ្វះ​អ័រម៉ូន​មួយ ហៅថា Growth Factor 1 ឬ IGF-1 ដែល​រំញោច​កោសិកា​ដើម្បី​លូតលាស់​និង​បែងចែក​ដើម្បី​បង្កើត​កោសិកា​ថ្មី​។ មួយ​ភាគបី​នៃ​អ្នក​ដែល​កើត​ជំងឺ​នេះ គឺ​រស់នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​ឡូ​ចា ភាគខាងត្បូង​ប្រទេស​អេក្វាទ័រ​។​

​ម៉ាន់​ព្រី​ត មាន​ប្អូនស្រី​ម្នាក់​ឈ្មោះ ចាស់​ព្រី​ត ដែល​ទើប​តែមាន​អាយុ ១៧ ឆ្នាំ ហើយ​ប្អូនប្រុស​ឈ្មោះ ម៉ាន់​ហ្គា​ល់​ឌី​ប​។ ពួកគេ​ទាំង​២​នាក់​បាន​អភិវឌ្ឍ​ផ្នែក​រាងកាយ​និង​បញ្ញា​ស្មារតី​ជាធម្មតា​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ាន់​ព្រី​ត ស៊ី​ង អាយុ ២៣ ឆ្នាំ​តែ​នៅតែមាន​រូបរាង​ជា​កូនង៉ែត