បុរស​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​បង្ខាំង​ក្មេងស្រី​នៅ​រូងភ្នំ​សម្រាប់​ទាសករ​ផ្លូវភេទ​អស់​១៥​ឆ្នាំ​

3137
ចែករម្លែក
  • 45
    Shares

ប៉ូលិសបាននិយាយកាលពីថ្ងៃពុធទី៨ខែសីហាថា​ បុរសឥណ្ឌូនេស៊ីម្នាក់ ដែលជាគ្រូមន្តអាគម ត្រូវបានចាប់ខ្លួនពីបទចាប់ពង្រត់ក្មេងស្រីជំទង់ម្នាក់ហើយបង្ខាំងនាងទុកសម្រាប់ជាទាសករផ្លូវភេទ អស់រយៈពេល១៥ ឆ្នាំ ដោយអះអាងថា គាត់ត្រូវបានគ្រប់គ្រងស្មារតីនិងព្រលឹងនៃមិត្តប្រុសរបស់នាង ក្នុងក្តីស្រមើលស្រមៃ។

ស្រ្តីរងគ្រោះដែលឥឡូវមានអាយុ២៨ឆ្នាំនេះ ត្រូវបានរកឃើញអាក្រាតកាយ ដោយប៉ូលិស នៅក្នុងរូងភ្នំក្នុងព្រៃនៅក្បែរភូមិ Bajungan នៅខេត្ត Sulawesiកាលពីថ្ងៃអាទិត្យ។

លោក Iqbal Alqudusy ប្រធានប៉ូលិសនៅខេត្តនេះ បាននិយាយថា ” យើងបានរកឃើញជនរងគ្រោះនេះនៅក្នុងចន្លោះថ្មភ្នំ “។

ស្រ្តីនេះ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនដោយក្រុមគ្រួសាររបស់នាង កាលពីឆ្នាំ២០០៣គឺនៅពេលនាងមានអាយុ១៣ឆ្នាំ បន្ទាប់ពីបានទៅជួបបុរសគ្រូមន្តអាគមននេះដើម្បីទទួលការព្យាបាលជំងឺ។

ឪពុករបស់ជនរងគ្រោះបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្វែងរកកូនស្រីរបស់គាត់។ប៉ុន្តែប៉ូលិសបាននិយាយថា បុរសនេះ បានប្រាប់ក្រុមគ្រួសារនេះថាក្មេងស្រីនេះ បានទៅឆ្ងាយហើយនឹងមិនវិលត្រលប់មកវិញទេ។

លោក Iqbal Alqudusy បាននិយាយប្រាប់សារព័ត៌មានAFP កាលពីថ្ងៃពុធថា ” បុរសគ្រូមន្តអាគមនេះបានរួមភេទជាមួយនាង អស់ពេលជាច្រើនឆ្នាំដោយយកលេសថា គាត់ត្រូវបានគ្រប់គ្រងស្មារតីដោយព្រលឹងបុរសម្នាក់”។

លោក Iqbal Alqudusy បាននិយាយថា បុរសគ្រូមន្តអាគម ឈ្មោះ Jago អាយុ៨៣ឆ្នាំនេះបានបោកបញ្ឆោតស្ត្រីនេះឱ្យជឿលើព្រលឹងរបស់យុវជនម្នាក់ឈ្មោះAmrin ដែលស្ថិតនៅក្នុងខ្លួនគាត់។ ជនរងគ្រោះនេះ ត្រូវបានធ្វើឱ្យជឿថា បុរស Amrin គឺជាមិត្តប្រុសរបស់នាង។

ប៉ូលិស បានសង្គ្រោះស្ត្រីនេះ បន្ទាប់ពីទទួលបានដំណឹងសម្ងាត់មួយពីសមាជិកម្នាក់នៃគ្រួសារនេះ។ បច្ចុប្បន្ននាង ស្ថិតនៅក្នុងផ្ទះសុវត្ថិភាពមួយ។

បុរសគ្រូមន្តអាគមនេះ ប្រឈមការជាប់គុក១៥ឆ្នាំពីបទរួមភេទជាមួយអនីតិជន៕ដោយ៖សុខា/sn

បុរសគ្រូមន្តអាគម ឈ្មោះ Jago អាយុ៨៣ឆ្នាំនេះ (រូបកណ្តាល) ត្រូវបានចាប់ខ្លួនពីបទបង្ខាំងក្មេងស្រីនៅរូងភ្នំសម្រាប់ទាសករផ្លូវភេទអស់១៥ឆ្នាំ