បុរស​ឥណ្ឌូនេស៊ី រាប់សិប​នាក់​ចូលរួម​រាំ​របាំ​ប្រពៃណី​ដើម្បី​ទាក់ទាញ​ទេសចរ​

984

​មនុស្ស​ជាច្រើន​រហូតដល់​ទៅ ១០.០០០ នាក់​បាន​ចូលរួម​រាំ​របាំ​ប្រពៃណី​នៅ​ខេត្ត​អា​សេ (Aceh) ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែសីហា​ក្នុង​បំណង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ ច្រើន​ឱ្យទៅ​ដើរ​កម្សាន្ត​នៅ​តំបន់ ដែល​ល្បីល្បាញ​បំផុត​របស់ខ្លួន​ដោយ​អនុវត្ត​ច្បាប់​សារៀ (Sharia Law) ជា​ច្បាប់​សាសនា​អ៊ិ​ស្លាម​ដ៏​តឹងរ៉ឹង​។​
​ ​
​បុរស​ដែល​ស្ថិតក្នុង​ឈុត​ប្រពៃណី​ទាំងនេះ អង្គុយ​លត់​ជង្គង់​ជា​ជួរ​យ៉ាង​មាន​របៀបរៀបរយ ហើយ​យកដៃ​ទះ​ស្មា និង​ភ្លៅ​រួច​ធ្វើ​ចលនា​ពត់ពេន​ទៅតាម​ចង្វាក់ភ្លេង​ប្រពៃណី​។​
​ ​
​សា​ម៉ាន់ (Saman) ដែល​មានន័យថា “​របាំ​ដៃ​មួយ​ពាន់​” (Dance of a thousand hands) គឺជា​របាំ​មួយ​ប្រភេទ​ស្ថិតក្នុង​ចំណោម​របាំ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅក្នុង​ប្រទេស​នេះ​។ នៅក្នុង​ឆ្នាំ​២០១១ របាំ​នេះ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​អង្គការ យូណេស្កូ (UNESCO)៕ ប្រែ​សម្រួលៈ ខុម​