បុរស​ឧស្សាហ៍​រួមភេទ កុំ​ភ័យ​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​

400

​សេចក្តី​ថ្លែង​ការ​មួយ​បាន​និយាយថា “​ការបាញ់​ទឹកកាម​យ៉ាង​ហោចណាស់​២១​ដង ក្នុង​មួយខែ​ឃើញថា​អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​”​។

សេចក្តី​ថ្លែ​ក​ការណ៍​គឺ​ផ្អែកទៅលើ​ការស្រាវជ្រាវ​មួយ​ដែល​សួរ​ទៅលើ​បុរស​អំពី​ភាព​ញឹកញាប់​ដែល​ពួកគេ​បាញ់​ទឹកកាម​ក្នុង​មួយខែ និង​រាយ​ការ​អំពី​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​

​ពួកគេ​បាន​រកឃើញថា បុរស​ដែល​បាញ់​ទឹកកាម​២១​ដង​ឡើងទៅ​ក្នុង​មួយខែ គឺ​មិនសូវមាន​បញ្ហា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដូច​អ្នក ដែល​បាញ់​ទឹកកាម​តែ​បួន​ទៅ ប្រាំ​ពីរដង​ក្នុង​មួយខែ​ឡើយ​។ យ៉ាងណាមិញ រឿងនេះ​មិនទាន់​បញ្ជាក់បាន​ថា ការបាញ់​ទឹកកាម​ញឹកញាប់ អាចជួយ​បង្ការ​មហារីក​បានទេ វា​គ្រាន់តែ​ជួយ​បន្ថយ​ការប្រឈមមុខ​ប៉ុណ្ណោះ​។ កត្តា​ប្រឈម​មាន​ច្រើន​ដូចជា ហ្សែ​ន របៀប​រស់នៅ ចំនួន​កូន​ដែលមាន របប​អាហារ ទម្លាប់​នៃ​សកម្មភាព​ផ្លូវភេទ និង​ការអប់រំ ប៉ុន្តែ​យើង​មិនអាច​និយាយ​ឲ្យ​ច្បាស់​ថា កត្តា​អ្វីដែល​អាច​បង្កើន ការប្រឈមមុខ​នោះទេ​។​

​អ្នកស្រាវជ្រាវ​បាន​ផ្តល់នូវ​ទ្រឹស្តី​មួយចំនួន​ថា​ហេតុអ្វី​បានជា​ការបាញ់​ទឹកកាម​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដូចជា បន្ថយ​ស្ត្រេ​ស ឬ​រក្សា​ការរំលាយ​របស់​កោស​កា​ឲ្យ​នឹង​ស្រួលបួល​ជាប់​។ ប៉ុន្តែ​រឿង​ទាំងនេះ​កំពុងតែ​ស្ថិតក្នុង​ការប៉ាន់ស្មាន​នៅឡើយ​ទេ​។​

​បើសិនជា​អ្នក​មិនទាន់មាន​ដៃគូ ឬ​គ្រួសារ​ទេ ការជួយ​ខ្លួនឯង​អាចជា​រឿង​មាន​សុវត្ថិភាព​ទាំងស្រុង​។ ដូច្នេះ​បើសិនជា​អ្នក​ចង់​ប្រើ​វិធី​នេះ ដើម្បី​បង្ការ​វា​ក៏​គ្មានអ្វី​ប៉ះពាល់​ដល់​សុខភាព​យើង​ដែរ​។ ក្រៅពី​បាញ់​ទឹកកាម​ញឹកញាប់​វិធី​ផ្សេងៗ​ទៀត​ដែល​អាច​ជយ​យ​បន្ថយ ការ​ប្រឈម​នឹង​មហារីក ក្រពេញ​ប្រូ​ស្តា​ត​ដែរនោះ​គឺ​រក្សា​ទម្ងន់​ឲ្យ​មាន​សុខ​ភាពល្អ និង​ហាត់ប្រាណ​ជា​ទៀងទាត់​។​

​រោគសញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ច្រើន​តែមាន​បញ្ហា​លើ​ការ​នោម​ដូចជា​ត្រូវការ​នោម​ជា​ញឹកញាប់​ដោយសារ តែ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​ជាង​មុន​។ ខណៈពេលដែល​ការរីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​អាច​កើត​ឡើងលើ​មនុស្ស​ចាស់​យក​ល្អ​គួរតែ​ទៅ​ជួប គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ផង​៕ ដោយៈ health.com.kh