បុរស​៥​នាក់ ​រំលោភ​នារី​វ័យក្មេង​ម្នាក់​នៅ​ចំពោះមុខ​ប្ដី​នាង

1175
ចែករម្លែក

​នារី​វ័យ ២០ ឆ្នាំ​ម្នាក់​ត្រូវបាន​បុរស​ល្មោភកាម ៥​នាក់​ចាប់រំលោភ​បូក​យ៉ាង​សាហាវ ព្រៃផ្សៃ ខណៈពេល​នាង​កំពុងធ្វើដំណើរ​ជាមួយ​ប្ដី​របស់ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​។
​ ​
នារី​រងគ្រោះ​បាន​រៀបរាប់ថា​ ខណៈពេល​នាង​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្ដី​របស់ខ្លួន​នៅ ក្រុង​អាល់​វ៉ា (Alwar) រដ្ឋ​រ៉ា​ចា​ស្ថាន (Rajasthan) ស្រាប់តែ​ត្រូវ​ជនល្មើស​ឃាត់​ឱ្យ​ឈប់ ហើយ​អូស​ចូល​ប្រឡាយ​គោក​។​

​នៅក្នុង​ការធ្វើសកម្មភាព​រំលោភ​សម្រេច​ម្នាក់​ម្ដងៗ ដែល​អូសបន្លាយ​ដល់​ទៅ ៣ ម៉ោង​នេះ ជនល្មើស​ទាំង ៥ បាន​ថត​សកម្មភាព​ទុក​ទាំង​អស់ ហើយ​គំរាម​បង្ហោះ​វីដេអូនោះ​តាម​អ៊ិន​ធឺ​ណិ​ត ប្រសិនបើ​ពួកគេ​ហ៊ាន​ប្ដឹង​ប៉ូលិស​។
​ ​
ពេលនេះ​ប៉ូលិស​នៅ​រដ្ឋ​រ៉ា​ចា​ស្ថាន ចាប់បាន​ជនល្មើស​ទាំង ៥ នាក់​ហើយ ហើយ​ជន​ទី​៦ ម្នាក់ទៀត​ដែល​បាន​បង្ហោះ​វីដេអូ​នោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​កំពុង​ជាប់ឃុំ​ដើម្បី​ធ្វើការ​សាកសួរ​។​
​ ​
​នារី​រងគ្រោះ​បាន​បញ្ជាក់ថា ករណី​រំលោភ​បូក​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែមេសា ហើយ​នាង​អំពាវនាវ​សុំឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​កាត់ទោស​ប្រហារជីវិត​ជនល្មើសដោយ​ព្យួរ​ក​៕ ប្រែ​សម្រួលៈ ខុម /Ha

#