បុរស​​ម្នាក់ ត្រូវ​ក្មេងស្ទាវ​មួយក្រុម​ព្រួត​គ្នា​កាប់​សុះសាច់ដេរជិត​១០០​ថ្នេរ

813
ចែករម្លែក

ដោយៈ​សាវ​រក្ស/​ភ្នំពេញៈ បុរស​ខ្មែរអ៊ីស្លាម​ម្នាក់ ត្រូវបាន​ក្មេងស្ទាវ​មួយក្រុម​ព្រួត​គ្នា​កាប់​ស្ទើរសុះសាច់​បណ្តាល​ឲ្យ របួស​ខ្លាំង​ស្ទើរ​ស្លាប់ ដេរ​ជិត​១០០ថ្នេរ ។ ករណីនេះ​បានកើត​ឡើង​កាលពី​រសៀល ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ នៅ​សង្កាត់​ច្រាំង​ចំរេះ​ខណ្ឌ​ឬ​ស្សី​កែវ​។​

​បុរស​​រងគ្រោះ​ឈ្មោះ អាប់​ឌុល​ឡោះ ដើរ​ចេញពី​វិហារ​គីឡូ​៩ បន្ទាប់ពី​ថ្វាយបង្គំ​រួច ហើយក៍​ដើរ​ទៅ​ផ្ទះ ក៍​ស្រាប់​ក្មេងស្ទាវ​មួយ​ហ្វូង​ទំនង​បែក​ថ្នាំញៀន​ផង​នោះ បាន​ព័ទ្ធ​កាប់​លើ​បុរស​ម្នាក់​នោះ​យ៉ាង​កំរោល ហើយក៍​បាន​រត់គេច​ខ្លួន​យ៉ាង​មាន​សុវត្ថិភាព ។ ភ្លាមនោះ អ្នកភូមិ​ក៍បាន​យក​បុរសរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ខណៈ​របួស​ដេរ​ជិត ១០០​ថ្នេរ​ឯណោះ ។​

​ពលរដ្ឋ​ខ្មែរអ៊ីស្លាម ក៍​ស្នើរ​ដល់​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​ពិនិត្យមើល​លើ​ការងារ​កូនចៅ​ឡើងវិញ ហើយ​ស្នើរឲ្យ​ចាប់​ក្មេងស្ទាវ​បង្ក​ហេតុ​ឲ្យ​ខាន​តែ​បាន ដើម្បី​សេចក្ដីសុខរបស់​ពលរដ្ឋ ៕MN

បុរសរងគ្រោះ