បុរី​ប៉េង​ហួត​ឈ្នះ​ពាន «​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​» ៣​ឆ្នាំ​ជាប់​គ្នា​

1515
ចែករម្លែក
  • 16
    Shares
កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​របស់​ប្រ​ភើ​ធី​ហ្គូ​រូ (PropertyGuru Cambodia Property Awards) បានប្រកាស​លទ្ធផល​ជ័យលាភី​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែ មីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​

​ដោយៈ​សុផល / ភ្នំពេញ​៖ កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​របស់​ប្រ​ភើ​ធី​ហ្គូ​រូ (PropertyGuru Cambodia Property Awards) បានប្រកាស​លទ្ធផល​ជ័យលាភី កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ដោយមាន​ការចូលរួម​ពី​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​ពានរង្វាន់​ចំនួន​២៦​ប្រភេទ​រួមទាំង​ពានរង្វាន់​ពិសេស​មួយចំនួន បាន​ត្រូវ​ប្រគល់ជូន​ជ័យលាភី​។ បុរី​ប៉េង​ហួត​គ្រុប​ដែល​វិនិយោគ​លើ​ខុន​ដូ លំនៅដ្ឋាន និង​អចលនទ្រព្យ​លក់រាយ ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​សម្រាប់​៣​ឆ្នាំ​ជាប់ៗ​គ្នា​។ សម្រាប់​ឆ្នាំ​២០១៨​នេះ បុរី​ប៉េង​ហួត ទទួលបាន​ពានរង្វាន់​ចំនួន​៧​និង​បណ្ណ​សរសើរ​ចំនួន​១០​។​

ចំណែក​ម្ចាស់​ជ័យលាភី​ដែល​ទទួលបាន​ពានរង្វាន់​ជាច្រើន​កាលពី​ឆ្នាំមុន​គឺ Phnom Penh City Center បានឈ្នះ​ពានរង្វាន់​ចំនួន ២ សម្រាប់​ការអភិវឌ្ឍ​ន៏​ផ្នែក​ឌី​ហ្សា​ញ​ជា​សកល​ល្អ​បំផុត និង​ការអភិវឌ្ឍន៍​លក់រាយ​ល្អ​បំផុត​សម្រាប់​គម្រោង Eden Garden ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។​

​អ្នកឈ្នះ​ពានរង្វាន់ PropertyGuru Cambodia Property Awards​លើក​ទី​៣ រួមមាន​៖​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​៖ Borey Peng Huoth Group​។​ការទទួលស្គាល់​ពិសេស​សម្រាប់​ទំនួល​ខុសត្រូវ​សង្គម​៖ Borey Peng Huoth Group​ និង Creed Asia (Cambodia) Co., Ltd. and Triple Gem Assets Co., Ltd.​។​ពានរង្វាន់​ការទទួលស្គាល់​ពិសេស​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​៖ Creed Asia (Cambodia) Co., Ltd. and Triple Gem Assets Co., Ltd.​។​ពានរង្វាន់​ការអភិវឌ្ឍន៍ (​លំនៅដ្ឋាន​)​ការអភិវឌ្ឍ​ន៏​ខុន​ដូ​ប្រណីត​ល្អ​ប៉ផុត (​រាជធានី​ភ្នំពេញ​)៖ CEO KT Pacific ដោយ LIXIN Construction​។ ការអភិវឌ្ឍន៍​ខុន​ដូ​តម្លៃ​សមរម្យ​ល្អ​បំផុត​(​រាជធានី​ភ្នំពេញ​)​អ្នកឈ្នះ​ពានរង្វាន់​៖ Star Polaris 23 ដោយ Borey Peng Huoth Group ។​ការអភិវឌ្ឍន៍​គេហដ្ឋាន​ល្អ​បំផុត (​រាជធានី​ភ្នំពេញ​)​អ្នកឈ្នះ​ពានរង្វាន់​៖ Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)​។​

​ចំណែក​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (​ក្រុងព្រះសីហនុ​)​អ្នកឈ្នះ​ពានរង្វាន់​៖ The Seagate Suite ដោយ KHCN Investment and Development Co., Ltd., ។​ពានរង្វាន់​ការអភិវឌ្ឍន៍ (​ពាណិជ្ជកម្ម​)​ការអភិវឌ្ឍន៍​ការិយាល័យ​ល្អ​បំផុត អ្នកឈ្នះ​ពានរង្វាន​គឺ CEO KT Pacific ដោយ LIXIN Construction​។ ការអភិវឌ្ឍន៍​លក់រាយ​ល្អ​បំផុត អ្នកឈ្នះ​ពានរង្វាន់​៖ Eden Garden ដោយ Phnom Penh City Center​។​

​សម្រាប់​ពានរង្វាន់​ការអភិវឌ្ឍន៍​សម្រាប់​ការប្រើប្រាស់​ចម្រុះ អ្នកឈ្នះ​ពានរង្វាន់​៖Greater Euro Ville ដោយ​Borey Peng Huoth Group ។ សេវាកម្ម​អា​ផាត​មិនល្អ​បំផុត អ្នកឈ្នះ​ពានរង្វាន់​៖ Tronum ដោយ Tronum Home Co., Ltd. ។ ពានរង្វាន់​ផ្នែក​រចនា​ស្ថាបត្យកម្ម​រចនា​ខុន​ដូ​ល្អ​បំផុត​៖ CEO KT Pacific ដោយ LIXIN Construction, ។ ការ​រចនា​ផ្ទៃក្នុង​ខុន​ដូ​ល្អ​បំផុត​៖ Star Polaris 23 ដោយ Borey Peng Huoth Group,​។ ស្ថាបត្យកម្ម​រចនា​គេហដ្ឋាន​ល្អ​បំផុត​៖ ARATA Garden Residences ដោយ Creed Group,​។ ការ​រចនា​ផ្ទៃក្នុង​គេហដ្ឋាន​ល្អ​បំផុត​៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group, ។ ស្ថាបត្យកម្ម​រចនា​លក់​រាយ​ល្អ​បំផុត​៖ The Heritage Walk ដោយ Metro Lifestyle Development Co., Ltd., ។ ពានរង្វាន់​រចនា​ផ្ទៃក្នុង​លក់រាយ​ល្អ​បំផុត​៖ NORO Mall ដោយ NI Development Co., Ltd. ។ ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​ការិយាល័យ​ល្អ​បំផុត​៖ The Parkway ដោយ Parkway Investments Co., Ltd.​។ ពានរង្វាន់​ការ​រចនា​ផ្ទៃក្នុង​អា​ផាត​ម៉ិ​ន​ល្អ​បំផុត​៖ Tronum ដោយ Tronum Home Co., Ltd.​។ ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​គេហដ្ឋាន​ប្រកបដោយ​ទេស​ភាពល្អ​បំផុត​៖ Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)​។ ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​លក់រាយ​ប្រកបដោយ​ទេសភាព​ល្អ​បំផុត​៖ Euro Park ដោយ Borey Peng Huoth Group​។ ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​សម្រាប់​ការប្រើប្រាស់​ចម្រុះ​ប្រកបដោយ​ទេសភាព​ល្អ​បំផុត ៖ One Park ដោយ GRED – Graticity Real Estate Development Co., Ltd,​។​

​រីឯ​ពានរង្វាន់​ពិសេស គឺ​ការអភិវឌ្ឍន៍​ការ​រចនា​ជាស​កល បាន​ទៅលើ​Eden Garden ដោយ Phnom Penh City Center, ការទទួលស្គាល់​ពិសេស​ពី​អង្គការ CARE សម្រាប់​ការអនុវត្ត​សំណង់​វិជ្ជមាន​អ្នកឈ្នះ​ពានរង្វាន់​បាន​ទៅ Pisnoka International Corporation និង​ការទទួលស្គាល់​ពិសេស​សម្រាប់​ទីធ្លា​សាធារណៈ អ្នកឈ្នះ​ពានរង្វាន់​៖ គម្រោងការ​អភិវឌ្ឍ​ឡើងវិញ​តាម​មាត់ទន្លេ​រាជធានី​ភ្នំពេញ និង​ការដ្ឋាន​ទឹក​រាជធានី​ភ្នំពេញ បាន​ទៅលើ សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ហ៊ុន ចាន់​សាន ដែលជា​ស្ថាបនិក​នាយក​រចនា និង​ស្ថាបត្យករ​ដ៏​សំខាន់​នៃ​ក្រុមហ៊ុន​Re-Edge Architecture + Design ទទួលបាន​ពានរង្វាន់​ពិសេស​សម្រាប់​បុគ្គល​ឆ្នើម ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​ផងដែរ​។ លោក​ត្រូវបាន​ជ្រើសរើស​ដោយ​និពន្ធ​នាយក​នៃ​ទស្សនា​វ​ដ្តី PropertyGuru Property Report សម្រាប់​ការ​បំផុសគំនិត​ដល់​ស្ថាបត្យករ​កម្ពុជា និង​អ្នក​រចនា​ជំនាន់​ថ្មី​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ក្នុង​ការបង្កើន​ចំណេះដឹង​វិជ្ជាជីវៈ​របស់​ពួកគេ​នៅលើ​ឆាក​សាកលលោក​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់ លោក​ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា​៖«​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​នេះ កាន់តែ​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព​ឈានឡើង នៃ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ស្ថិរភាព និង​និរន្ត​ភាព ហើយ​វិស័យ​អចលនទ្រព្យ គឺជា​សសរ​ស្ត​ម​មួយ​យ៉ាងសំខាន់​។ ការប្រកួតប្រជែង​ស្នាដៃ​របស់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​អ្នកសិក្សា​គម្រោង​ប្លង់ បាន​នាំមក​នូ​ន​កម្លាំងចលករ​ថ្មី​ក្នុង​ការជំរុញ​និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​»​។​

​លោក Hari V. Krishnan នាយក​ប្រតិបត្តិ​របស់ PropertyGuru Group បាន​សម្តែង​នូវ​ការអបអរសាទរ​ដល់​អ្នកឈ្នះ​ពានរង្វាន់ និង​ក្រុមហ៊ុន​ដែល​ទទួលបាន​ការកោតសរសើ​រ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាថ្មី​ម្តងទៀត​ពួកគេ​បានបង្ហាញ​នូវ​ការរីកចម្រើន​ក្នុង​វិស័យនេះ​ដែល​អាច​សម្រេចបាន​ដោយ​ការផលិត​នូវ​ផលិតផល​ដែលមាន​គុណភាព ផ្តោតទៅលើ​ប្រភេទ​អតិថិជន​ជាច្រើន​ដែល​នឹងមាន​ការចាប់អារម្មណ៍​ទៅលើ​ភាព​ប្រណីត​នៃ​លំនៅដ្ឋាន លំនៅដ្ឋាន​តម្លៃ​សមរម្យ ការប្រើប្រាស់​ចម្រុះ ឬ លក្ខណៈ​ពាណិជ្ជកម្ម​។

​លោក Terry Blackburn ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង​របស់ PropertyGuru Asia Property Awards បាន​មានប្រសាសន៍ថា “​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ហើយ​យើង​មាន​មោទនភាព​ដែល​បានរៀបចំ​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​មួយទៀត​នៅ​ឆ្នាំនេះ​។ អ្នក​អភិវឌ្ឍ​ទាំងអស់​ធ្វើបាន​យ៉ាង​ល្អ​ដែល​បាន​ផ្តល់ឱ្យ​អតិថិជន​នូវ​អចលនទ្រព្យ​ដែលមាន​គុណភាព​ខ្ពស់ជាង​មុន​ដើម្បីអោយ​ពួកគេ​ធ្វើការ​ជ្រើសរើស​ពី​មហា​តំបន់​នៃ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប​និង​ខេត្ត​ព្រះសីហនុ​”​។

​គួរ​បញ្ជាក់ថា​គណៈកម្មកា​រ​វិនិច្ឆ័យ​ឯករាជ្យ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​សម្រាប់​ឆ្នាំនេះ រួមមាន​លោក​សន សៀ​ប (​អគ្គនាយក​ក្រុមហ៊ុន Key Real Estate) លោក​Simon Griffiths នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urban Assets Solutions) លោក David Littlejohn (​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​ក្រុមហ៊ុន Comin Khmere)​លោក​Michel Cassagnes (​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Archetype Cambodia) លោក​សុក ស៊ីផាន់ណា (​ដៃគូ​គ្រប់គ្រង SokSiphana & Associates) Ross Wheble, MA, MRICS (​នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), អ្នកនាង​អាន ធីតា (​នាយក​ក្រុមហ៊ុន CBRE Cambodia) និង Grace Rachny Fong (​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia) ។​

​សូមបញ្ជាក់ថា​អ្នកឈ្នះ​ពានរង្វាន់​សំខាន់ៗ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ជា​កិត្តិយស​ក្នុងការ​ប្រកួត​ថ្នាក់​តំបន់​ក្នុង​កម្មវិធី PropertyGuru Asia Property Awards លើក​ទី​៨ វគ្គ​ផ្តាច់​ព្រ័ត ដែល​នឹងត្រូវ​រៀបចំឡើង​ដោយ​ប្រទេស​ថៃ​ជា​លើកដំបូង​មិន​ធ្លាប់មាន​។ កម្មវិធី​នេះ​គឺជា​ព្រឹត្តិការណ៍​រួមគ្នា​នៃ​កិច្ចប្រជុំ​ស្តីពី​អចលនទ្រព្យ​របស់ PropertyGuru Asia រយៈពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ Athenee ទីក្រុង​បាងកក​នៅ​ថ្ងៃទី ៨-៩ ខែវិច្ឆិកា​ឆ្នាំ ២០១៨ ។​

​កម្មវិធី PropertyGuru Asia Property Awards ដែលជា​កម្មវិធី​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់ និង​ជា​ពានរង្វាន់​អចលនទ្រព្យ​ដ៏​មាន​កិត្យានុភាព​បំផុត​មួយ ត្រូវបាន​ទទួលស្គាល់ថា​ជា​សញ្ញា​សម្គាល់​ដ៏​ធំ​សម្រាប់​ឧត្តមភាព​ក្នុង​វិស័យនេះ​នៅ​អាស៊ី​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៥៕L

#