បុរស​ឥណ្ឌា​ម្នាក់​ជាប់គុក​៩​ឆ្នាំ​ពីបទ​រំលោភបំពាន​ផ្លូវភេទ​នារី​នៅលើ​យន្តហោះ​អាមេរិក​

669
ចែករម្លែក

តុលាការអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី១៣ធ្នូបានកាត់ទោសបុរសជនជាតិឥណ្ឌាម្នាក់ឱ្យជាប់គុក៩ឆ្នាំពី បទរំលោភបំពានផ្លូវភេទលើស្ត្រីម្នាក់ដែលអង្គុយក្បែរខ្លួននៅលើយន្តហោះនៃជើងហោះហើរអាមេរិក កាលពីខែមករា។

បុរសជនជាតិឥណ្ឌា ឈ្មោះ Prabhu Ramamoorthy អាយុ៣៤ឆ្នាំបានអង្គុយនៅចន្លោះរវាងប្រពន្ធរបស់គាត់និងជនរងគ្រោះ ដែលបាននិយាយថានាងបានដេកលក់នៅពេលនោះ។

ស្ត្រីនេះបាននិយាយថានាងបានក្រោកឡើងដោយឃើញអាវយឺតនិងខោរបស់នាងរបូតឡេវនិងឃើញដៃរបស់គាត់ដាក់លើខោរបស់នាង។

តុលាការនៅទីក្រុងDetroit សហរដ្ឋអាមេរិក បាននិយាយថា បុរសនេះ នឹងត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌាវិញ ក្រោយពីគាត់ជាប់ទោសរយៈពេល៧ឆ្នាំរួចមកនោះ ។

ស្រ្តីនេះ បានរាយការណ៍ករណីនេះប្រាប់ទៅក្រុមអាកាសយានិក បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍Spirit Airlines បានចុះចត៕

បុរសជនជាតិឥណ្ឌា ឈ្មោះ Prabhu Ramamoorthy នឹងត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌាវិញ ក្រោយពីជាប់ទោសរយៈពេល៧ឆ្នាំរួច