បូកសរុប​លទ្ធផល​ការងារ​កន្លងមក​និង​ទិសដៅ​ការងារ​បន្ត​របស់​កម្ម​វិធី​សម្បទាន​ដី​សង្គមកិច្ច​

605
ចែករម្លែក

​ដោយ​ពស​/​ពោធិសាត់ៈ​លោក​បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ តំណាង​លោក ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដេ​ន​ដី​នគរូបនីយកម្ម​និង​សំណង់​និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្បទា​ន​ដី​សង្គមកិច្ច​ថ្នាក់ជាតិ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សណ្ឋាគារ​សេន​ជូ​រី បាន​អញ្ជើញ​បើក​សិក្ខាសាលា ស្តីពី​លទ្ធផល​ការងារ​សម្រេចបាន​កន្ល​ង​មក និង​ទិសដៅ​ការងារ​បន្ត របស់​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​។​

​ពិធី​នេះ​រៀបចំឡើង​ដោយ​នាយកដ្ឋាន​សម្បទាន​ដី​សង្គមកិច្ច នៃ​អគ្គនាយកដ្ឋាន​លំនៅស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយបាន​ការចូលរួម​ពី លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​។​លោក​បណ្ឌិត បេង​ហុង សុជាតិ ខេ​ម​រ៉ូ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លំនៅស្ថាន អភិបាលរង​ខេត្ត និង​ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ មកពី​បណ្តា​ខេត្ត​ទាំង​១៧ ដែលមាន​ដី​សម្បទាន​សង្គមកិច្ច​។​

​ឆ្លើយតប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ​ប​ណ្ដិ​ត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច នៅតែ​បន្តសកម្មភាព តាម​កម្មវិធី​សំខាន់​៤ រួមមាន​៖
១-​សម្បទាន​ដី​សង្គមកិច្ច ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ស៊ីវិល​ទូទៅ​។​
២-​សម្បទាន​ដី​សង្គមកិច្ច ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ​។​

៣-​ការអភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន ក្នុង​ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ ស្វាយរៀង និង​ស្ទឹងត្រែង ដែល​ការងារ​នេះ ផ្តោតលើ​ការសាងសង់​ផ្ទះ ជូន​គ្រួសារ​យោធិន និង​នគរបាល ដែល​ឈរជើង​ការពារ​នៅតាម​បណ្តោយ​ព្រំដែន​។​៤-​គម្រោង​បែងចែក​ដី ដើ​ម្ប​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជំហាន​២ ជា​គម្រោង​សហប្រតិបត្តិការ ជាមួយ​ដៃគូរ​អភិវឌ្ឍន៍ ដែល​រៀបចំ​ដោយ​អន្តរក្រសួង​ចំនួន​៣ បាន​អនុវត្ត​ក្នុង​ខេត្ត​គោល​ដី​ចំនួន​៥ រួមមាន​ខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង និង​កំពង់ស្ពឺ​៕S/

​បូកសរុប​លទ្ធផល​ការងារ​កន្លងមក​និង​ទិសដៅ​ការងារ​បន្ត​របស់​កម្ម​វិធី​សម្បទាន​ដី​សង្គមកិច្ច​

#