បូមទឹកសង្គ្រោះស្រូវចំនួន​១៥០​ហិកតា នៅ២ភូមិក្នុងស្រុកស្រីស្នំនិងបឹងអភិរក្សត្រីពូជ

316
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ស្រូវខ្វះទឹកចំនួនប្រមាណ១៥០ហិកតា របស់ប្រជាពលរដ្ឋ២ភូមិរបស់ស្រុកស្រីស្នំ ខេត្តសៀមរាប និងបឹងអភិរក្សត្រីពូជ ត្រូវបានក្រុមការងារនៃមន្ទីរធនធានទឹក និង ឧតុនិយមបានបូមទឹកដាក់ដើម្បីជួយសង្រ្គោះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រះខ្សែត និងភូមិច្រងៀង ក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តសៀមរាប បានបញ្ជាក់ថា ស្រូវខ្វះទឹករបស់ប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិព្រះខ្សែត និងភូមិច្រងៀង ក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ បានរងផលប៉ះពាលមានចំនួន១៥០ហិកតា ព្រោះតំបន់នោះជាតំបន់ខ្ពង់រាប ។

លោកបានបន្តថា ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយម បានយកម៉ាស៊ីនទឹកខ្នាតធំធ្វើការបូមសង្រ្គោះ មិនត្រឹមតែបូមទឹកជួយសង្គ្រោះស្រូវតែប៉ុណ្ណោះទេ គឺបូមទឹកដាក់បឹងអភិរក្សត្រីពូជ ដើម្បីរក្សាទឹកសម្រាប់ត្រីពូជផងដែរ។

បន្ទាប់ពីបានជួយសង្គ្រោះរួចមក ស្រូវដែលទទួលរងការប៉ះពាល់នៅតំបន់នោះនឹងមានសភាពដុះលូតលាស់ល្អប្រសើរ រួមផ្សំនឹងមានភ្លៀងធ្លាក់នៅពេលខាងមុខនេះ៕B/