បួងសួង​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី ដើម្បី សេចក្តីសុខ​ក្នុង​ព្រះរាជ​ពិធីបុណ្យ អ៊ុំ​ទូក​នៅ​រមណី​យ៏​ដ្ឋា​ន​វត្តភ្នំ​

868
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ចំរុងចំរើន និង​សុំ​ពរ ជ័យ​តាមបែប​សាសនា​ពី​បារមី​លោកយាយ​ដូនពេញ​ដែលជា​ស្ថាបនិក​រាជធានី​ភ្នំពេញ នៅ​រមណី​យ៏ ដ្ឋា​ន​វត្តភ្នំ​នា​ព្រឹក​ថ្ងៃទី​១៩​វិច្ឆិកា​២០១៨ សំរាប់​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ដើម្បី​ឲ្យ​ពិធីបុណ្យ​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ក្តីសប្បាយ​រីករាយ និង​ជៀស ផុតពី​គ្រោះ​ចង្រៃ​ទាំងពួង​ដែល​ប្រុង​និង​បៀតបៀន​។​
ពិធី​នេះ​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ជា​អធិបតីភាព​លោក​ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាងអោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​កីឡាក​ចំណុះ​ទូក​ជាច្រើន​រយ​នាក់​ថែមទៀត ។​
លោក​ម៉ប់ សារិន បាន​មានប្រសាសន៍ថា បុណ្យ​អ៊ុំ​ទូក​មាន​តាំងពី​សម័យ អង្គរ ពិសេស​នៅ​សម័យ​លង្វែក ទ័ពជើងទឹក​យើង​ខ្លាំង​។ ឆ្នាំនេះ​នឹងធ្វើ​ឡើង​ធំ ដោយសារ​ប្រទេស​យើង​មាន​សន្តិ​ភព​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្នុង ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ​
​បាន​យកចិត្តទុកដាក់​ណាស់ រួមទាំង​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការរៀបចំ​តុបតែង​ភ្នំពេញ ឃើញថា​ល្អ​ណាស់​ពិសេស​នៅពេល​យប់​មើលទៅ​ទាក់ទាញ​
​ភ្នែក​តែម្តង ។​
លោក​ម៉ប់ សារិន​ក្នុងឱកាស​នោះ​ក៏បាន​សូមអោយ​កីឡាក​ទាំងអស់ ចេះ​ជួយ​គ្នា សាមគ្គីភាព​គ្នា រក្សា​អនាម័យ​ហូប​ស្អាត ផឹក​ស្អា​ត់ ដើម្បី​សុខភាព​យើង​ល្អ ឈានទៅ​ដណ្តើម​ជ័យ​ជំ​នៈ និង​បញ្ចប់​ព្រះរាជ​ពិធី​ទៅ​ទទួលបាន​នូវ​រីករាយ​និង​ជោគជ័យ​។​
គួរ​បញ្ជាក់ថា​៖ រាជធានី​ភ្នំពេញ​មាន​ទូក​ចំនូ​ន​៤៦​ទូក ក្នុងនោះ​ប្រភេទ​ទូក​អុំ​បុរស មាន​ចំនួន​៣២​ទូក​,​ទូក​ចែវ​បុរស​មាន​៤​ទូក​,​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ​បុរស​មាន​១០​ទូក សំរាប់​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ដោយមាន​កីឡាករ កីឡា​ការ​នី សរុប​ចំនួន​៣២៣៤​នាក់​។​
ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្នាក់ជាតិ​ឆ្នាំនេះ សម្រាប់​ទូទាំងប្រទេស​ទូកង ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​
​មាន​ចំនួន​២៩៨​ទូក ខណៈដែល​ឆ្នាំ​២០១៧​មាន​ទូក ង​ត្រឹមតែ​២៧០​ទូក និង មា​នទី​ឡាករ​ជិត​២​ម៉ឺន​នាក់​។ សម្រាប់​ប្រទីប​ឆ្នាំនេះ​មាន​ចំនួន​១៥ លើសពី​ឆ្នាំទៅ​ផងដែរ​៕​