បួននាក់​ស្លាប់​,១២​នាក់​របួស ក្នុង​គ្រោះថ្នាក់​ចរាចរ​១០​លើក​ថ្ងៃទី​១​សីហា​

888
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៣១​កក្កដា​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​មាន​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក​(​យប់​៣​លើក​) បណ្តាល​ឲ្យ​ស្លាប់​បួន​នាក់​របួសធ្ងន់​ប្រាំបី នាក់​(​ស្រី​មួយ​នាក់​)​របួសស្រាល​បួន​នាក់​។​នេះ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​របាយការណ៍​ឲ្យ​ដឹង​បន្តថា​នៅក្នុង​ករណី​ទាំង​១០​លើក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១១​គ្រឿង រថយន្ត​តូច​៥​គ្រឿង​រថយន្ត​ធំ​មួយគ្រឿង​និង​កង់​មួយគ្រឿង​។​មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ប្រាំ​បីនាក់​(​យប់​៦​នាក់​) ។​

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​បណ្តាលមកពី ល្បឿន , មិន​គោរព​សិទ្ធ​, មិន​ប្រកាន់​ស្តាំ និង​បត់​គ្រោះថ្នាក់ ៕សរន

បួននាក់​ស្លាប់​,១២​នាក់​របួស ក្នុង​គ្រោះថ្នាក់​ចរាចរ​១០​លើក​ថ្ងៃទី​១​សីហា​