បួន​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ជ្រុល​បុក​ទ្រូងផ្លូវៈ​ស្លាប់​ម្នាក់ របួសធ្ងន់​បីនាក់​

832
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​និង​បីនាក់​ទៀត​របួសធ្ងន់ បន្ទាប់ពី​បើក​ម៉ូតូ​ដោយ​ល្បឿន​លឿន​តាមផ្លូវ​៥០​ម៉ែត្រ ក្នុងស្ថានភាព​ផ្លូវ​ងងឹត ជ្រុល​ទៅបុក​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​កាលពី​វេលា​ម៉ោង ជាង​៧​យប់​ថ្ងៃទី​២៩​ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។

បួន​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ជ្រុល​បុក​ទ្រូងផ្លូវៈ​ស្លាប់​ម្នាក់ របួសធ្ងន់​បីនាក់​

​ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ កែវ ម៉េង​គង់ អាយុ​២៨​ឆ្នាំ មាន​ទី​ល៉​នៅ​ភូមិ​ព្រ​ឬ​ក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ជា​អ្នកបើក​ម៉ូតូ​។ ចំណែក​អ្នករបួសធ្ងន់​បីនាក់ ទី​១​ឈ្មោះ សុំ អី​ម អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ល្វា​ទាប ឃុំ​កំពង់​កុង ស្រុក​កោះធំ​របួស​បាក់ជើង ។ ទី​២​ឈ្មោះ ឈិ ឆើត អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជ​ស​មួយ​គ្នា​។ ចំណែក​អ្នក​ទី​៣​មិន​ស្គាល់​អត្តសញ្ញាណ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​បួន​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ អ៊ី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1FG-2731 បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ពី​លិច ទៅ​កើត តាមផ្លូវ​៥០​ម៉ែត្រ​លុះដល់​ចំណុចកើតហេតុ​ដោយសារ​ស្ថានភាព​ផ្លូវ​ងងឹតឈឹង​ទៅបុក​ខឿន​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​និង​របួសធ្ងន់​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅពិនិត្យ រួច​ដឹក​សព​យកទៅ​ដំកល់​នៅ​វត្ត​ទឹកថ្លា​ក្នុង​ខណ្ឌ​សែន​សុខ​រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ ។​​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ៕​សរន​

បួន​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ជ្រុល​បុក​ទ្រូងផ្លូវៈ​ស្លាប់​ម្នាក់ របួសធ្ងន់​បីនាក់​