បួន​នាក់​បងប្អូន​បង្កើត​កំពុង​ប្រែកាយ​ជា​ថ្ម​សន្សឹមៗ​គួរឱ្យ​ស្លុត​

660

​បងប្អូន​បង្កើត​បួន​នាក់​ដែលមាន​ស្រី​ពីរ​ប្រុស ពីរ​មកពី​គ្រួសារ​ក្រីក្រ​មួយ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន កំពុង​ត្រូវ​ជំងឺ​សើ​ស្បែក​ដ៏​ចម្លែក​ម្យ៉ាង “​ប្រែកាយ​ជា​ថ្ម​ដោយ​សន្សឹមៗ​”​។

​ក្រុម​វេជ្ជបណ្ឌិត​ជឿថា ក្មេង​អភ័ព្វ​ទាំង​បួន​ដែលមាន​ឈ្មោះ ហា​ប៊ី​ប៊ូ​ឡា បាទី (Habibullah Bhatti) អាយុ ១៩ ឆ្នាំ មេរុ​នីសា (Mehrunisa) អាយុ ១៥ ឆ្នាំ ណា​សេ​ប៊ូ​ឡា បាទី (Nasebullah Bhatti) អាយុ ១០ ឆ្នាំ និង ខៃ​រូ​នីសា (Khairunisa) អាយុ ៦ ឆ្នាំ​សុទ្ធតែ​កើត​ជំងឺ​ចម្លែក​ឱ្យឈ្មោះ epidermolytic hyperkeratosis​។​

​ជំងឺ​ដែល​កើត​ឡើងលើ​មនុស្ស​ម្នាក់​ក្នុងចំណោម​រាល់​មនុស្ស ២០០.០០០ នាក់​ទូទាំង​ពិភពលោក​នេះ បណ្តាលឱ្យ​ស្រទាប់​ស្បែ​កដៃ​និង​ជើងក្រាស់​ឡើងៗ​បង្កើតបានជា​ក្រមរ​គ្រើមៗ​គួរឱ្យ​ញញើត​។
​បងប្អូន​កំសត់​ដែល​បាន​ជួប​គ្រូពេទ្យ​ជាច្រើន​នាក់​មកហើយ ប៉ុន្តែ​ដែល​មិនអាច​ជួយ​អ្វី​ពួកគេ​បាន​នេះ លែង​ពាក់​ស្បែក​ជើងបាន​ហើយដោយ​សារ​មាន​ក្រមរ​រឹង​បង្ក​ការឈឺ​ចុកចាប់​។

​លោក ណា​ហ្សៀ បាត​ទី (Nazir Bhatti) អាយុ ៥០ ឆ្នាំ និង​អ្នកស្រី អា​ប៊ី​ដា អា​លី (Abida Ali) អាយុ ៤៨ ឆ្នាំ​ដែលជា​ឪពុកម្តាយ​ក្មេង​ទាំងនេះ​ព្រួយបារម្ភ​ចំពោះ​អនាគត​កូនៗ​ពួកគាត់​យ៉ាងខ្លាំង ដោយសារ​ជំងឺ​ចម្លែក​នេះ​គ្មាន​ថ្នាំ​ព្យាបាល​។

​ទោះជា​យ៉ាងណា គ្រួសារ​ក្រីក្រ​នេះ​អាចនឹងទទួល​បាន​ជំនួយ បន្ទាប់ពី​ប៉ូលិស​ចិត្តធម៌​ម្នាក់​ជួប​បងប្អូន បង្កើត​ទាំងនេះ​ដោយ​ចៃដន្យ ហើយ​បាន​ជួយ​ណាត់​គ្រូពេទ្យ​ឯកទេស​សើ​ស្បែក​ម្នាក់​ឱ្យ​ពួកគេ​៕ ប្រែ​សម្រួល​: ខុម​