បើកឆាក​ដើមខែ​ស៊ី​ឌី​ស៊ី​សម្រេចការ​ចុះបញ្ជី​វិនិយោគ​តម្លៃ​ជាង​៣០០​លាន​ដុល្លារ​

187
ចែករម្លែក

ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី​(CDC)​បានប្រកាស​ឲ្យ​ដឹង​កាលពី​សៀ​ល​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​គម្រោង​វិនិយោគ​ដែលមាន​តម្លៃ​ជាង​៣០០​លាន​ដុល្លារ​និង​បង្កើត​ការងារ​ចំនួន​ប្រមាណ​ជាង​៣៦០០​នាក់​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​ប្រាំបី​នោះ​ត្រូវបាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​។​

ស៊ី​ឌី​ស៊ី​បញ្ជាក់ថា​ក្រុមហ៊ុន​ទាំង​ប្រាំបី​នេះ​ក្នុងនោះ​ទី​១.“MEKO LIGHTING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង​និង​សម្ភារៈ​បរិក្ខា​អគ្គិសនី​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល​ឃុំ​ពពេល​ស្រុក​ត្រាំកក់​ខេត្តតាកែវ​មាន​ទុនវិនិយោគ​ប្រមាណ​២,៣​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០៦​កន្លែង​

ទី២.“SILVERBEAUTY(CAMBODIA)ELECTRONICANDLIGHTINGCO.,LTD”​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​ត្បែង ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៩​កន្លែង​។

​ទី​៣. “SINE PLASTIC(CAMBODIA)INDUSTRYCO.,LTD”​គម្រោង​
​បង្កើត​រោងចក្រ​ផលិត​បំពង់​ទឹក​ជ័រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ​ប្រមាណ​៣,៦​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤០​កន្លែង​។​

​ចំណែក​ក្រុមហ៊ុន​ទី​៤. “HONG CHHING (CAMBODIA) INDUSTRIAL DEVELOPMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្គន់​ឃុំ​ត្រពាំង​រាំង​ស្រុក​ជុំ​គិរី​ខេត្តកំពត​មាន​ទុនវិនិយោគ​ប្រមាណ​៥,៣​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៤៤​កន្លែង​។​ទី​៥“MIKOLSTONECO.,LTD”​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ថ្ម​ម៉ាប​ផល​តិ​ជា​គ្រឿង​សង្ហា​រឹម និង​សម្ភារ​បរិក្ខារ​ផ្សេងៗ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២,៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥៧​កន្លែង​។

​ទី​៦. “KAM CHING (CAMBODIA) CRAFTS & GIFTSCO.,LTD”​គម្រោង​បង្កើត​រោងចក្រ​ផលិត​ទៀន​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣,៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣២០​កន្លែង​។​ទី​៧ “CUI ZHEN YUAN FOOD CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ (​ស្វាយ ចេក ម្នាស់ ស្វាយចន្ទី​…) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៦,៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៧​កន្លែង​។​

​ចំណែក​ទី​៨. “ZHENG HENG (CAMBODIA) CO., LTD” គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទេសចរណ៍ “​តារា​សាគរ ឈូង​សមុទ្រ​វែង​” រួមមាន​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​៧០០​បន្ទប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រមណីយដ្ឋាន​ទេសចរណ៍ សួន​កម្សាន្ត ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ផ្សេងៗ​មួយចំនួនទៀត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង​មាន​ទុនវិនិយោគ​ប្រមាណ ២៩២​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន​២.១១៦​កន្លែង​។​សរុប​គម្រោង​របស់​ក្រុមហ៊ុន​ទាំង​ប្រាំបី​មាន​ទឹកប្រាក់​ចំនួន​ជាង​៣១៩​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​៣៦០០​នាក់​៕S/

​ ​ ​ ​រូបៈ​គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត ស៊ី​ឌី​ស៊ី​)

#