បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ទ្រូងផ្លូវ​ពេញទំហឹង​របើក​២​កង់ រថយន្ត​ខ្ទេច​ខាងមុខ​

661
ចែករម្លែក

ដោយ  : មូលសម្បត្តិ/ ​ភ្នំពេញ ៖ Highlander មួយគ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ច​ង្តូ​តទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រង​ការខូចខាត​អស់​ចំនួន​២​កង់ រីឯ​រថយន្ត​បង្ក បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​និង​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ​ផងដែរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ (​ត្រង់ចំណុច​ទល់មុខ​ម​ជ្ឃ​មណ្ឌល​ម៉ូ​ឌែ​ន​៥) តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើក​រួម​ដំណើរ​ដោយ​នារី​ម្នាក់ទៀត បាន​បើករថយន្ត​មួយគ្រឿង ម៉ាក Highlander ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-3577 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន និង​មិន​ប្រយ័ត្ន ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត​អស់​ចំនួន​២​កង់ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ និង​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ​ផងដែរ និង​បែក​ធុង​ប្រេង​ហូរហៀរ​ប្រេង​ពេញ​ផ្លូវ តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ ។

ប្រភព​បន្ថែមទៀតថា ភ្លាម​នោះគេ​ឃើញ​បុរស​ដែលជា​អ្នកបើករថយន្ត​និង​នារី​ជា​អ្នករួមដំណើរ​ជាមួយ បើកទ្វារ​ចេញមក ដោយ​ទុក​រថយន្ត​បង្កហេតុ​ចោល​នៅ​កន្លែងកើតហេតុ រួច​ប្រញាប់ប្រញាល់​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​តែម្ដង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែងកើតហេតុ រួច​ទាក់ទង​ទៅ​សម​ត្ត​កិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​B