បើកបរ​ខ្លះ​ការប្រុងប្រយ័ត្ន​! រថយន្ដ​១​គ្រឿង​ត្រូវ​រថភ្លើង​បុក​អូស​ជាច្រើន​ម៉ែត្រ​

840

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​នៅលើ​ផ្លូវ​រថភ្លើង នៅ​ទល់មុខ​ហ្កា​រ៉ា​ស​សាំង​ស្តង់​តា​ងួន ជាប់​ព្រំប្រទល់​ភូមិ​គីឡូ​មែត្រ​លេខ​៤ នៅ​ចំណុច​សួនច្បារ​ប៉ោយប៉ែត​មានជ័យ ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង ភូមិ​អូរជ្រៅ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​សេចក្ដីរាយការណ៍​បឋម​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត Nissan ពណ៌​ស ១​គ្រឿង បើកបរ​កាត់​ផ្លូវ​រថភ្លើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏ត្រូវ​រថភ្លើង​បុក​អូស​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់ ហើយ​ក្នុងខណៈ​នេះ​កំពុងមាន​ការកកស្ទះ​៕