បើកបរ​ដោយ​ភាពស្រវឹង​បុក​ម៉ូតូ​ចត​ចោល​និង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

618
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹងស្រា ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​ដែល​ចត​ចោល​មុខផ្ទះ​និង​បន្ត​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​កាលពី​វេលា ម៉ោង៧ យប់​ថ្ងៃអាទិត្យ​ទី២១ ខែតុលា​ឆ្នាំ ២០១៨ ស្ថិតនៅ​ផ្លូវ​បេតុង​ភូមិ​ជម្ពូ​វ័ន សង្កាត់ ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន ជ័យ​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AF.6838 បើ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទិសដៅ​ពី​កើតមក​លិច ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​នូវ​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1FX.6744 រង​ការខូចខាត​ដាច់​កន្ទុយ​ក្រោយ​និង វៀច​កង់​រួមទាំង​សាក់​ស៊ី រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​បន្ត​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​បាក់ ទ្វារ​រូត​អស់​មួយ ផ្ទាំង ក៏​ខ្ទាត​ទៅ​ប៉ះ​រថយន្ត ព្រូស​ពណ៌​ផ្សែង​បារី ពាក់​ស្លាក​លេខ ភ្នំពេញ​1 2Z.1879 ដាច់​កាង​ខាងក្រោយ​ហើយនឹង​បន្តទៅ​ប៉ះ​ជញ្ជាំង​ធ្លុះធ្លាយ​អស់១ផ្ទាំង ព្រមទាំង​បែ​កក​ព្ច​ក់​ទូរ​ដាក់​ថ្នាំពេទ្យ​អស់​មួយ​ដុំ​ធំ ។ ចំណែក​អ្នកបើករថយន្ត​បង្ក​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​។​

​តាម​សម្តី​ម្ចាស់ផ្ទះ​លក់​ម៉ូតូ​បាន​ប្រាប់​សារព័ត៌មាន​BBN​ឲ្យ​ដឹងថា ​មុនដំបូង​រូបគាត់​បាន​ឈរ​មុខផ្ទះ​ជិត​ម៉ូតូ​របស់​គាត់​ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​ខាងលើ​ដំរង់​មក​ចំ​គាត់ ហើយ​រូបគាត់​ក៏​ស្ទុះ​រត់​ចូលក្នុង​ផ្ទះ​ផុត​បានត្រឹមតែ​បុក​ម៉ូតូ​​របស់គាត់ ហើយ​បន្ត​បុក ចូល​ផ្ទះ​ឈ្មោះ ឧ​ត្ត​ម ធ្វើ​ស៊ុម​រូបថត និង​ទំ​លុះ​ជ​ញ្ចាំ​ង​ផ្ទះ​ពេទ្យ ពិគ្រោះ និង​ពិនិត្យ ជំងឺ​ទូទៅ​។​

​ក្រោយពី​កើតហេតុ ​សមត្ថកិច្ច​មក​វាស់វែង​​តែ​ខាង​ភាគី​រងគ្រោះ​មិន​ឲ្យ​សមត្ថកិច្ច​យក​រថយន្ត​បង្ក​និង​ម៉ូតូ​យកទៅ​រក្សាទុក ​រង់ចាំ​ដោះស្រាយ​គ្នា​ថ្ងៃក្រោយ​នោះទេ​។ ​ពួកគាត់​ទុក​ដោះស្រាយ​ដោយ​ខ្លួនឯង​មិន​ត្រូវការ​សមត្ថកិច្ច​ឡើយ​៕​B

#