បើកបរ​ពេល​ស្រវឹង​បណ្តាលឱ្យ​ដួល​រហូត​បាត់​បង់ជីវិត​

1087
ចែករម្លែក

ដោយ​: បូកគោ / កំពត​: បុរស​ម្នាក់​មានះ​បើកបរ​ម៉ូតូ​ទាំង​កំពុង​ស្រវឹង​ជោកជាំ បណ្តាលឱ្យ​ដួល​ដោយ​ខ្លួនឯង​រងរបួស​ជា​ទម្ងន់ ហើយ​ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ក្នុងករណីនេះ​ឈ្មោះ សុន សុធី អាយុ ៣១​ឆ្នាំ មាន​ទី​នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ប្រភព​ដដែល​បាន​រៀបរាប់ថា កាលពី​ម៉ោង​ប្រហែល​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៥ ខែឧសភា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣ ស្ថិតក្នុង​ភូមិ​កំពង់​ត្រ​ឡោ​ច សង្កាត់​ព្រៃធំ ក្រុងកែប​ដោយ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ទាំង​កំពុង​ស្រវឹង​ជោកជាំ រួច​ដួល​បោក​ក្បាល​បណ្តាល​រងរបួស​ជា​ទម្ងន់​។ ជា​អកុសល ពេល​កំពុង​បញ្ជូនទៅ​មន្ទីរពេទ្យ នៃ​ប្រទេស​វៀតណាម ជនរងគ្រោះ​ក៏បាន​ស្លាប់​តាម​បណ្តោយ​ផ្លូវ ទើប​ក្រុមគ្រួសារ​នាំមក​កាន់​លំនៅស្ថាន​វិញ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​