បើកបរ​មិន​ប្រកាន់​ស្តាំ​ជិះ​ចូល​ផ្លូវ​គេ​ត្រូវ​រថយន្តបុក​ស្លាប់​

747
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: បុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​ក​ន្លែ​កើតហេតុ ដោយសារតែ​បើកបរ​មិន​ប្រកាន់​ស្តាំ បាន​ជិះ​ម៉ូតូ​បញ្ច្រាស​ចូល​ផ្លូវ​គេ ត្រូវ​រថយន្ត​បា​ឡែ​ន​បុក​ចំ​ពីមុខ​ពេញទំហឹង​។ ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៤៨-១៤៩ ស្ថិតក្នុង​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត​។​

​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​មូល ពណ៌​ខៀវ​លា​យស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ តឹង ថា​ន់ ហៅ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ អាំង​ឃ័​រ ឃុំ អាំង​ឃ័​រ ស្រុក​អាំង​ឃ័​រ ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម (​គ្មាន​ពាក់មួក​សុវត្ថិភាព​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​) បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ប៉ះ​និង​រថយន្ត​០១​គ្រឿង​ម៉ាក​កា​មេ​រី បា​ឡែ​ន ពាក់​ស្លាក​លេខ 2N 1227 ពណ៌​ទឹកប្រាក់ បើកបរ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថា អ្នកបើកបរ​រថយន្ត​អត់​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្មាន​រងរបួស ក្រោយពី​បុក​ប៉ះ​រួចហើយ អ្នកបើកបរ​រថយន្ត​បានរ​រត់​គេចខ្លួនបាត់​បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​ហេតុ​។ មូលហេតុ គឺ​អ្នកបើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​។​

​បច្ចុប្បន្ននេះ សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ប្រទេស​វៀតណាម​។ រីឯ​វត្ថុតាង​ទាំង​០២​គ្រឿង សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាលរ​ដ្ខ​បាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការ​រិ​យា​ល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​៕ ល​