បើកបរ​ម៉ូតូ​រវល់​តែ​និយាយ​ទូរស័ព្ទ ត្រូវ​ម៉ូតូ​មួយគ្រឿង​បុក រងរបួស​ទាំងសងខាង​

806
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​២​នាក់​រងរបួស​ស្រាល​ដាច់រយះ​ដៃជើង បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គ្នា កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធ​រុស្សី មុខ​សាលាខណ្ឌ​ពោធិ​សែន​ជ័យ ភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ភាគី​ខាង​ម៉ូតូ​សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CG-1998 បើកបរ​ដោយ​យុវជន​ម្នាក់​។ ចំណែក​ភាគី​ម៉ូតូ ម៉ាក​ស្គូ​ប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GR 7099 បើកបរ​ដោយ​យុវជន​ម្នាក់​ដូចគ្នា​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ភាគី​ម៉ូតូ​សេ​១២៥ បើក​ពី​កើ​តទៅ​លិច ជិះ​បណ្តើរ​ដៃ​កាន់​ទូរស័ព្ទ​និយាយ​បណ្តើរ លុះដល់​ចំណុច​ខាងលើ​បម្រុង​បត់​ឆ្លងផ្លូវ ត្រូវបាន​ម៉ូតូ​ស្គូ​ប​ពី​បើក​ល្បឿន​លឿន ស្រប​ទិស​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​តែម្តង​។​

​ក្រោយ​កើតហេតុ ភាគី​សងខាង​សុំ​ធ្វើការ​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕