បើករថយន្ដ​បុក​របាំ​ង​ចែក​ទ្រូងផ្លូវ​បង្ក​ឱ្យ​ខូចខាត​នៅ​ខណ្ឌ​ចំការ​មន

410
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ដ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ខូចខាត​មួយ​កង់​។​ចំណែក​រថយន្ដ​ក្រឡាប់​ផ្អៀង​លើ​របាំង​ថ្ម​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​លេខ​១៩៣​កែង​មហាវិថី​ម៉ៅ​ស៊ីទង់ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំកា​មន កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​ថ្ងៃទី​០៦​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​។​

​រថយន្ដ​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA4535​បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​។​ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ដល់​កន្លែងកើតហេតុ​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​ក្រុង​ចុះ​វាស់វែង​ស្ទូច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

​បើករថយន្ដ​បុក​របាំ​ង​ចែក​ទ្រូងផ្លូវ​បង្ក​ឱ្យ​ខូចខាត​នៅ​ខណ្ឌ​ចំការមន