បើករថយន្តឃោសនា ផ្សព្វផ្សាយឲ្យប្រជាពល រដ្ឋដែលវិលមកពីប្រទេស​ថៃស្ម័គ្រចិត្តទៅចូលរួមពិនិត្យសុខភាព​​ចំនួយន១៤ថ្ងៃ

73
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ចាប់តាំពីថ្ងៃទី៣៤រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ប្រធានគណះកម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ដែលមានលោក ងួន រតនៈ ជាប្រធានបានឲ្យមន្ទីរអង្គភាពណា ដែលមានរថយន្តភ្ជាប់ឧឃោសណស័ព្ទធ្វើការផ្សព្វផ្សាយរកបងប្អូនណា ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថ្ងៃត្រូវស្ម័គ្រទៅចុះឈ្មោះនៅកន្លែង​គណៈកម្មការ ដើម្បីស្នាក់នៅដាច់ដោយឡែកពីគ្រួសារ ចុះនួន១៤ថ្ងៃ ដើម្បីឲ្យគ្រូពេទ្យឯកទេសគេពិនិត្យសុខភាព។

ចំពោះការស្នាក់នៅតាមសណ្ឋាគារផាកចំនួន២កន្លែងមាន១៥០បន្ទប់ នៅវិទ្យាល័យព្រះមុនីវង្សឬសាលាបឋមសិក្សាសាលាបាឡាត់គឺម្នាក់ៗយកតែខោអាវផ្ទាល់ខ្លួននិថសម្ភារៈប្រចាំថ្ងៃតែតបុណ្ណោះ។ ចំណែកគ្រែ និងភួយ កន្ទេល និងអាហារហូបចុក៣ពេលគឺជាភារៈរបស់គណៈកម្មការជាអ្នកចំណាយទាំងអស់។

រថយន្តដែលចេញធ្វើសកម្មភាពឃោសនាផ្សព្វមានរបស់យោធភូមិភាព៥ រថយន្តរបស់សាលាក្រុងនិងមអ៊ធ្យផបាយរ៉ឺម៉កកង់៣បានធ្វើការផ្សប្វផ្សាយស្រាវជ្រាវរកពលករដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃឬប្រទេសម៉ឡេស៊ី ឥណ្ឌូណេស៊ីជាដើមត្រូវស្ម័គ្រចិត្តទៅរស់នៅប្រមូលផ្តុំដាច់ដោយឡែកពីក្រុមគ្រួសាររយះពេល១៤ថ្ងៃតែប៉ុណ្ណោះ។ បើគ្រូពេទ្យពិនិត្យតាមដានសុខភាពថា មិនមានផ្ទុកជំងឺកូវីដ១៩ក្នុងខ្លួនទេអាចត្រឡប់ទៅលំ​នៅដ្ឋានជួបជុំគ្រួសារវិញ។ បើពិនិត្យឃើញមានផ្ទុកវីតុសកូវិដ១៩ត្រូវយកទៅព្យាបាលនៅមន្ទីរបង្អែកខេត្តឬមន្ទីរពេទ្យEmergency ដើម្បីព្យាបាលបន្តរហូតដល់ជាសះស្បើយដោយមិនបាច់ចំណាយថវិកាផ្ទា់ខ្លួនឡើយ៕/B