បើករថយន្តទាំងស្រវឹងជ្រុលធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ខ្លួនឯង

146
ចែករម្លែក

ដោយ បូកគោ/កំពត ៖ បុរសម្នាក់បានស្លាប់ដោយសារឈ្លក់ទឹកបន្ទាប់ពីបើករថយន្តទាំងស្រវឹងជ្រុលធ្លាក់ក្នុងត្រពាំងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រពាំងអណ្តូង ឃុំសត្វពង ស្រុកឈូក។

លោកវរសេនីយ៍ទោស៊ូ វណ្ណាត នាយរងការិយាល័យនគរបាលចរចរាណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះជុង អូ អាយុ ៣១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ លោកវរសេនីយ៍បានបញ្ជាក់ថាកាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកាមានករណីគ្រោះថ្នាក់មួយបានកើតឡើងនៅភូមិត្រពាំងអណ្តូង ឃុំសត្វពង ស្រុកឈីកដោយបុរសម្នាក់បានបើករថយន្តទាំងស្រវឹង រួចជ្រុលធ្លាក់ក្នុងត្រពាំងបណ្តាលឱ្យឈ្លក់ទឹកស្លាប់តែម្តង៕B/