បើករថយន្តបត់ត្រឡប់ក្រោយ ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា របួសធ្ងន់ស្រាល៧នាក់

583
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ក្មេងប្រុសអាយុទើបនឹងបាន៨ខែម្នាក់ បានរងរបួស​ធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ និងក្មេងចាស់​ប្រុសស្រី​៦នាក់រងរបួសរលាត់ដៃជើងស្រាល ខណៈកំពុងជិះម៉ូតូកង់បីមួយគ្រឿងត្រូវបាន​រថយន្តកូរ៉េមួយគ្រឿងបើកបត់ត្រឡប់ក្រោយបុកពេញទំហឹង ចំណែកអ្នកបើកបររថយន្តបង្ក រួមនិងបក្ខពួកនាំគ្នារត់គេចខ្លួនបាត់ស្រមោល​ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ថ្ងៃទី៧ ខែកក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចខាងជើងវត្តឃ្មួញប្រមាណជាង២០០ម៉ែត្រ តាបណ្តោយផ្លូវភ្នំពេញហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ​គេយុវជនម្នាក់រួមដំណើរនិងយុវជនពីរនាក់ទៀត បើករថយន្តកូរ៉េពណ៌ខៀវមួយ​គ្រឿងពាក់ផ្លាកលេខភ្នំពេញ2A-5754 ធ្វើដំណើរទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាង ដើម្បី​ត្រឡប់ក្រោយបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ1HQ-8983បើកបរដោយបុរសម្នាក់រួមដំណើរនិងប្រពន្ធកូនប្រុស​ស្រីបីនាក់បងប្អូន និងក្មួយអាយុ៨ខែម្នាក់ទៀតសរុបទាំងអស់៧​នាក់បានធ្វើ​ដំណើរទិសដៅពីជើងទៅត្បូង ចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង​បណ្តាលរថយន្ត និងម៉ូតូកង់បីខ្ទាតមកចិញ្ចើមផ្លូវកៀបជាប់គ្នា និងរងរបួសក្មេងប្រុសអាយុ៨ខែម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកក្មេងចាស់ប្រុសស្រី៦នាក់ទៀតរងរបួសរលាត់ដៃជើងស្រាល។ រីឯរថយន្តនិងម៉ូតូកង់បីរងកាខូចខាតយ៉ាងដំណំដូចគ្នា។ចំណែកអ្នកបើកបររថយន្តបង្ក រួមនិងបក្ខពួកនាំគ្នារត់គេចខ្លួនបាត់ស្រមោល​មន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បនទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាម ផ្លូវច្បាប់៕B/Ha