បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​​បុក​រង្វង់​មូល​និង​បង្គោល​ភ្លើង​បាក់​​អស់​១​ដើម​

222
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ខណៈ​អោន​យក​ដប​ទឹក​ផឹក​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​រង្វង់​មូល​គល់ស្ពាន​ព្រែក​សំរោង និង​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​រង្វង់​មូល​ជាប់​គល់ស្ពាន​ព្រែក​សំរោង កែង​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​បើករថយន្ត​បង្ក ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-5715 ។​

ចំណែក​រថយន្ត​បាន​ធ្លាក់​ផ្លូវ​និង​បើក​កាត់​ព្រៃ​បំរុង​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដែល​ប្រចាំការ​ឃើញ​ទាន់​ក៏​ឃាត់​បាន​ទាំង​អ្នកបើកបរ​និង​រថយន្ត។​

សមត្ថកិច្ច​មូល​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕​B/