បើករថយន្ត​គេច​រ៉ឺម៉ក​ធ្លាក់​ផ្លូវ​ក្រឡាប់​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

652
ចែករម្លែក

ដោយ : ចាន់តូ/ ភ្នំពេញ ​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ខណៈ​កំពង់​បើកបរ​រថយន្ត​ម៉ាក​ហ្វ៊​ត​១​គ្រឿង​គេច​ពី​ម៉ូតូ​កង់​បី​ជ្រុល​ទៅបុក​គំរប​លូ​ក្រឡាប់​។​

​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែកក្កដា ​ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​លេខ​៩២ ​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

ប្រភពពី​សមត្ថកិច្ច​បា​នឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ្វ៊​តរបស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល ព័​ណ​ស្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2U.9689 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ ​លុះ​មកដល់​ចំណុចកើត​ហេតុ​ស្រាប់​តែមាន​ម៉ូតូ​រឺ​ម៉ក​កង់​បី​១​គ្រឿង​ ដែល​បើក​ពីមុខ​ពេលនោះ​សង្ស័យ​អ្នកបើកបរ​រថយន្ដ​ ភាំងស្មារតីក៍​បួង​ចង្កូត​គេច​មក​ខាងស្តាំ​ដៃ ​ពេលនោះ​រថយន្ត​បាន​ធ្លាក់​ពី​ផ្លូវ​បេតុង​មក​បុក​និង​គំរប​លូ​ពេញទំហឹង​បណ្តាលឲ្យរថយន្ត​ក្រឡាប់​រង​ការខូចខាត​យ៉ាងដំណំ​ និង​មនុស្ស​ប្រុ​ស្រី​៣ ​ដែល​នៅក្នុង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​តែម្តង​។​

​ប្រភព​បន្តទៀតថា ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​មន្ទី​ពេទ្យ ។ ​ចំណែក​រថយន្ត​ត្រូវសាច់​ញាតិ​​ជនរងគ្រោះ​ ហៅ​រថយន្ត​មក​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​B