បើករថយន្ត​ចូល​បរិវេណ​ផ្ទះ​គេ ព្រមទាំង​ដើរ​លុកលុយ​ពេញ​ក្នុងផ្ទះ ម្ចាស់ផ្ទះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន

314

(​ភ្នំពេញ​)៖ យុវជន​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ​ប្តឹង សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ចោទ​ពីបទ​រំលោភ​លំនៅដ្ឋាន បន្ទាប់ពី​ជនសង្ស័យ​ម្នាក់នេះ បើករថយន្ត​ម៉ាក​ព្រូស​ចូលក្នុង​របង​វីឡា​ផ្ទះ​គេ ហើយ​ដើរ​លុកលុយ​ពេញ​ផ្ទះ​ធ្វើ​ដូចជា​ម្ចាស់ផ្ទះ​។​ ហេតុការណ៍​នេះ មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី នៅ​ចំណុច​ផ្លូវ​៥៩៨ ផ្ទះ​លេខ​២០ ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ (​វី​ទ្បា​បូរី​ប៉េង​ហួត​)។​

​សមត្ថកិច្ច​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ គាំ ផាន​រ៉ា​និ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ផាន សុវណ្ណ​មុនី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៨៤ ផ្លូវ​P9 ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ មុខរបរ​ផ្គត់ផ្គង់​គ្រឿងសំណង់​។​

​សមត្ថកិច្ច​ឱ្យដឹង​បន្តថា នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​២៣​និង​៤០​នាទី ម្ចាស់ផ្ទះ​កំពុង​សំរាក ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ បាន​បើ​រថយន្ត​ម៉ាក​ប្រ៊ុ​ស​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD 6997 ចូលក្នុង​របង​វីឡា រួច​បាន​ដើរ​ពេញ​ក្នុងផ្ទះ ទៅ​បើក​ទូទឹកកក​រួច​ដើរ​បើក​បន្ទប់​ក្នុងផ្ទះ​។​

​ប្រភព​បន្តថា បន្ទាប់ពី​ឃើញ​ហេតុការណ៍​បែប​នោះ ជនរងគ្រោះ​បាន​ទូរស័ព្ទ​មក​សម​កិច្ច​ជួយ​អន្តរាគមន៍ ភ្លាមនោះ​សម​កិច្ច​កំពុង​ល្បាត​ក្បែរ​នោះ ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​ ក្នុងនោះដែរ សមត្ថកិច្ច​ដកហូត​សំភារៈ​ពី​ជនសង្ស័យ រួមមាន​រថយន្ត​ម៉ាក​ប្រ៊ុ​ស ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង ម៉ាក iPhone6 ចំនួន​១​គ្រឿង iPhone7 ចំនួន​១​គ្រឿង ណូគា​63.00​ចំនួន​១​។​

​ប្រភព​បន្ត​បន្ថែមទៀតថា ជនសង្ស័យ​ប្រហែលជា​បែក​ថ្នាំ​លែង​ដឹង​ខុសត្រូវ ហើយ​វង្វេង​ដើរចូល​ផ្ទះ​គេ​ស្មានតែ​ផ្ទះ​ច​កលួនឯង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​នៅ​អធិការ​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕L ដោយ​: ម៉េង​សែ​