បើករថយន្ត​ចេញពី​កន្លែង​ផឹក​ស៊ី​បុក​ចូល​កន្លែង​ផឹក​ស៊ី​មួយទៀត កិន​ម៉ូតូ​៨​គ្រឿង និង​ខូចខាត​សម្ភារ​​មួយចំនួន

450
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ៖ បុរស​ម្នាក់ក្នុង​ស្ថាន​ភាពស្រវឹង បាន​ចេញពី​រោង​លក់​ទឹកត្នោតជូរ ហើយ​បើក​រថយន្តបុក​ចូល​រោង​លក់​ទឹកត្នោតជូរ​មួយកន្លែង​ទៀត ដោយ​កិន​ម៉ូតូ​៨​គ្រឿង និង​ខូចខាត​សម្ភារអ្នកលក់ដូរ​មួយចំនួនទៀត បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​អ្នក​ផឹក​ស៊ី​ដូចគ្នា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​រោង​លក់​ទឹកត្នោតជូរ យីហោ ឆេង លៀង ១៦៨ ត្រង់ចំណុច​ខាងលិច​ជាប់​សួន​កាណាឌីយ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

រថយន្ត​បង្ក ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 2B-3799 អ្នកបើកបរមាន​ស្ថានភាព ស្រវឹងស្រា​ជោកជាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួននាំយកទៅ​ប៉ុស្តិ៍​ចោមចៅ​ទី​១ ។​

​យោងតាម​ប្រព​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​អ្នកបើក​បររថ​យ​នប​ង្ក ទើបតែ​ងើប​ចេញពី​កន្លែង​ផឹក​ស៊ីនៅ​ហាងមួយកន្លែង ទល់មុខ​គ្នា​ជាមួយ​ហាង​កើតហេតុ​ប្រហែល​២០​ម៉ែត្រ។ ខ​ណៈពេលនោះ​អ្នកបើក រថយន្ត​បាន​រេ​ចង្កូត​បុក​ចូល​រោង​លក់​ទឹកត្នោតជូរ និង​បុក​កិន​ម៉ូតូ សរុប​៨​គ្រឿង ក្នុងនេាះមានម៉ូតូ​ម៉ាក ស្កុប​ពីស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 1HT-1424 រងការខូចខាត​មួយកំណាត់មុខ ្ទើរទាំងស្រុង ដែលម្ចាស់ម៉ូតូបាន បញ្ជាក់ទើបតែទិញ៣​ថ្ងៃ​ប៉ុណ្ណោះ ចំណែក មូតូប៉ុន្មានគ្រឿងទៀតខូចខាតតិចតួច ប៉ុណ្ណោះ ព្រមទាំង​ខូចខាត​សម្ភារ​ក្នុង​ហាង​មួយចំនួន​ទៀតផង​ដែល និងបង្ក​ការ ភ័យខ្លាចដល់ភ្ញៀវដែលអង្គុយហូបចុកនៅ​ទីនោះ​រត់ចែក​ជើង​គ្នា​ព្រាត ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើកបរត្រូវបាន​ប្រជាពលរដ្ឋ ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំយកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលចោមចៅ​ទី​១ រង់ចាំ​ប្រគល់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​ខាង​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាំង​អ្នកបើកបររថយន្ត និង​ម៉ូតូដោះស្រាយ​តាមច្បាប់ ៕​B/Ha