បើករថយន្ត​បត់​ឆ្វេង​ត្រូវ​ម៉ូតូ​បុក​មនុស្ស​២​នាក់​រងរបួស​

86
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀង​៖​បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​និង​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​១៣​ក្នុងភូមិ​បុស្ស​គគីរ​ឃុំ​អណ្តូង​ពោធិ៍​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​អ្នកបើករថយន្ត​មានឈ្មោះ​ហ៊ុន ធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្មី​ឃុំ​ដូង​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2J.9046​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ភិន​ថា​ត​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មុខរបរ​កសិករ​ត្រូវជា​ប្រពន្ធ​។​

​ជនរងគ្រោះ​ឈ្មោះ​ខាន់ រ៉ាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បឹង ឃុំ​កំពង់អំពិល ស្រុក​រំដួល​ខេត្តស្វាយរៀង​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​winner​ពណ៌​ស​គ្មាន​ស្លាក​លេខ​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ស៊ឹម​សំអន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​(​ពុំ​ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់​)៕S/​