បើករថយន្ត​បុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ស្តុ​ប​ក្តាន់​២​ទៀតហើយ​

828
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: មិនដឹងថា​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្បែរ​ក្ដាន់​២ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជាប់​ព្រុំប្រទល់​ជាមួយ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ដាក់​ខុស​បច្ចេកទេស ឬក៏​ផ្លូវ​តូច​ម្ខាង​ធំ​ម្ខាង ដែល​ធ្វើ​ឲ្យ​រថយន្ត​ជាច្រើន​បាន​បើក​ឆ្លងកាត់​ទីនោះ តែងតែ​បើក​បុក​ជា​ញឹក​ញ៉ាប់​ធ្វើ​ឲ្យ​ទ្រូងផ្លូវ​បាក់បែក​សឹក​រីក​រិល​អស់​ទៅហើយ​។ ជា​ស្ដែង​នៅវេលា​ម៉ោង​១ និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ មាន​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង បាន​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ទីនោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​របាំង​ថ្ម​បាក់​អស់​១​កង់ ឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ផងដែរ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AR 6402 បើកបរ​ដោយ​បុរស​ម្នាក់ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​បាក់​របាំង​ថ្ម​អស់​១​កង់ រីឯ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ផងដែរ តែ​មិន​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​នោះទេ ហើយក៏​គិច​ចេញពី​កន្លែងកើតហេតុ បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនា​ញច​រា​រណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ខាងលើនេះ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕