បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​រង​ការខូចខាត

204
ចែករម្លែក
  • 2
    Shares

ដោយ:ចាន់តូ​/​ភ្នំពេញ​ ៖ បុរស​ម្នាក់​និង​នារី​​រួម​ដំណើរម្នាក់ទៀត មាន​ស្ថានភាព​ស្រវឹងស្រា​ធ្លាក់​ភ្នែក បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​មក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នៅមុខ​ផ្សារ​៧​មករា កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី​១៤ ខែ​មីនា ​ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​មុខ​ផ្សារ​៧​មករា តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​នារី​ម្នាក់ទៀត​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AD-1095 បានធ្វើ​ដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​វៀច​មួ​យក​ង់។ ចំណែក​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅមុខ​ប្រមាណ​ជា​៤០​ម៉ែត្រ​បែក​កង់​ខាងមុខ​ខាងឆ្វេង​ទៅមុខ​លែង​រួច ។ ចំណែក​ម្ចាស់​រថយន្ត​និង​នារី​ម្នាក់ទៀត​ បាននាំគ្នា​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញពី​កន្លែង​ហេតុ​បាត់​ ទុករថយន្តចោលនៅកន្លែងកើតហេតុ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/Ha