បើករថយន្ត​បុក​បង្កា​ន់​ដៃ​ស្ពាន​របួសធ្ងន់​និង​ស្រាល​៤​នាក់​

656
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: យោងតាម​រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ពាន​ភូមិ​ឈូក ឃុំ​ធ្លក​វៀន មាន​ករណី​រថយន្ត Tacoma ពាក់​ស្លាក​លេខ ភ្នំពេញ 1Y- ៨៥៦៤ បើក​បុក​បង្កាន់ដៃ និង​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​។​

​ក្រោយ​កើតហេតុ ក៏មាន​រថយន្តស្ទូច​ម​ក​ជួយ​ស្ទូច​រថយន្ត Tacoma ចេញ តែ​ត្រូវរ​យន្ត​ស្ទូច​នោះ​ក្រឡាប់​បណ្តាល​ឲ្យ​ដង​ស្ទូច​សង្កត់​លើ​រថយន្ត Tacoma នោះ​ថែមទៀត​។ ករណីនេះ បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន ៤ នាក់ ធ្ងន់ ២ និង​ស្រាល ២ នាក់ ជនរងគ្រោះ​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​កំពង់ត្រឡាច​៕ ល​

#