បើករថយន្ត​បុក​ម៉ូតូ​និង​រទេះក្របី​ស្លាប់​២​នាក់​របួសធ្ងន់​២​នាក់​ងាប់​ក្របី​៣​ក្បាល

975
ចែករម្លែក

​ដោយៈ​បាយ័ន​/​កំពង់ធំៈ​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បាន​បើក​បុក​ម៉ូតូ​រួច​បន្ត​បុក​រទេះក្របី​ទៀត​បណ្តាលឱ្យ​មនុស្ស​ចំនួន​២​នាក់​ស្លាប់​រងរបួស​ធ្ងន់​ចំនួន​២​នាក់​និង​ងាប់​ក្របី​ចំនួន​៣​ក្បាល​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​១៨​ខែតុលា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទោង​បាន​និយាយថា​ក្រោយពី​កើតហេតុ​រថយន្ត​បង្ក​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើកបរ​ហើយ​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ធំ​បានចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​។​

សមត្ថកិច្ច​បាន​បន្តថា​ជនជាប់សង្ស័យ​មានឈ្មោះ​រឿន​វ៉ាន់ណេត​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

ចំណែក​ជនរងគ្រោះ​មិន​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់​ឈ្មោះ​ភេទ​និង​ទីលំនៅ​ឡើយ​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រៅពី​មាន​មនុស្ស​ស្លាប់​និង​របួស ខូចខាត​ម៉ូតូ​១ គ្រឿង​និង​រទេះ​១​គ្រឿង ៕S/