បើករថយន្ត​បុក​ស្លាក​សញ្ញា​ផ្សាយ​និង​បន្ត​ទៅបុក​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​ខូចខាត​យ៉ាងដំណំ​

298
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស​យ៉ាង​លឿន​បត់​ឆ្វេង​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​metfone​និង​បន្ត​ទៅបុក​របង​ផ្ទះ​គេ​បណ្ដាលឱ្យ​បាក់​និង​ខូចខាត​រថយន្ត​យ៉ាងដំណំ​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ​និង​ជិត​ខ្លោងទ្វារវត្ត​សំរោង​អណ្ដែត​ ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​​ ខណ្ឌ​សែន​សុខ ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​។​

ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់ ​ហើយក៏​បានឱ្យ​សម្របសម្រួល​គ្នា​ជាមួយនឹង​ម្ចាស់ផ្ទះ​ ​ក្រោយមក​ក៏បាន​ត្រូវរ៉ូវ​គ្នា​នឹង​ចេញថ្លៃ​ជួសជុល​ទៅលើ​ការខូចខាត​ទាំងអស់​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕S/​Ha