បើករថយន្ត​ប្រណាំង​គ្នា​ជ្រុល​បុក​តូប​យាម​,​ដើម​ចំប៉ី​និង​បង្គោល​ភ្លើង​

718
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ជនជាតិ​បរទេស​២​គ្រឿង​បាន​ប្រណាំង​គ្នា​តាម​ដងផ្លូវ​បណ្តាល​ឲ្យ​ប៉ះគ្នា​ក៏​រេ​ចង្កូត​ទៅបុក​តូប​យាម បុក​ដើម​ចំប៉ី​បាក់​មួយ​ដើម និង​បន្ត​ទៅបុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​ទៀត ។​បង្ក​ការភ្ញាក់ផ្អើល​នៅ​នៅ​ផ្លូវ​63​កែង​និង​ផ្លូវ​៤០០​ក្នុង​សង្កាត់​បឹង​កេងកង​ទី​1​ខណ្ឌចំការមន​វេលា​ម៉ោង​៣​ទាបភ្លឺ​ចូល​ថ្ងៃ​ពុធ​ទី​៣​ខែតុលា​ឆ្នាំ​២០១៨​។​

​សាក្សី​បានឱ្យដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​២​គ្រឿង​រថយន្ត​ទី​១​គឺ​ម៉ា​កឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ឧ​ត្ត​រ​មានជ័យ​2A0205​បើកបរ​ដោយ​ជនជាតិ​ជប៉ុន​ពីរ​នាក់​តាម​បណ្ដោយ​ផ្លូវ​63​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​បាន​ប្រណាំង​គ្នា​ជាមួយនឹង​រថយន្ត​តា​កូ​ម៉ា​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-5114 បើកបរ​ដោយ​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់​បាន​ប្រណាំង​គ្នា​។​

​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​តា​កូ​ម៉ា​រេ​ចង្កូត​មក​ប៉ះ​ជាមួយនឹង​រថយន្ត ឡង់​គ្រី​ស័​រ ក៏​រេ​ចង្កូត​ទៅបុក​នឹង​ប៉ុស្ដិ៍​យាម បុក​ដើម​ចំប៉ី​បា​កើ ១​ដើម និង​បន្ត​បុក​បង្គោល​ភ្លើង​បាក់​១ ដើម​ថែមទៀត ។​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​។ ក្រោយ​បង្កហេតុ​ម្ចាស់​រថយន្ត​ទាំង​ពីរបាន​ចាក​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង ២​ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដើម្បី​ដោះស្រាយ គ្នា​ទៅតាម​នីតិវិធី​ច្បាប់​៕S/​

​បើករថយន្ត​ប្រណាំង​គ្នា​ជ្រុល​បុក​តូប​យាម​,​ដើម​ចំប៉ី​និង​បង្គោល​ភ្លើង​