បើករថយន្ត​របុក​រះ​រថយន្ត​ពីរ​គ្រឿង​,ម៉ូតូ​ពីរ​គ្រឿង​ និង​រុឺម៉ក​មួយគ្រឿង​បណ្តាលឲ្យ​មនុស្ស​ប្រុស​ស្រី​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​

163
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ រថយន្ត​ហ្វ័​រ​រេ​ន័​រ​មួយគ្រឿង​ជ្រុល​បុក​រះ​រថយន្ត​ពីរ​គ្រឿង នឹង​ម៉ូតូ​ពីរ​គ្រឿង​រួមទាំង​រុឺ​ម៉ក​មួយគ្រឿង​ទៀត បណ្តាលឲ្យ​មនុស្ស​ប្រុស​ស្រី៤​នាក់ ត្រូវបាន​រងរបួស​ធ្ងន់​ស្រាល ដោយហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់​ហាង​នំ​ប៉័ង្ក​បាយ័ន សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក ហ្វ័​រ​រេ​ន័​រ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ទំនង​ជាន់​ហ្វ្រាំង​សុី ដល់​ចំណុច​ផ្លូវ​ស្ទះ​ក៏​ជ្រុល​បុក​គូថ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​រុញ​ទៅបុក​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង​ទៀត​នៅខាងមុខ​ពេញទំហឹង ហើយ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏បាន​រុញ​ទៅបុក​ផ្ទប់​ជាមួយ​រុឺ​ម៉ក​មួយគ្រឿង​នឹង​ម៉ូតូ​ពីរ​គ្រឿង​បន្ថែមទៀត បណ្តាលឲ្យ​អ្នករួមដំណើរ​ប្រុស​ស្រី ចំនួន​៤​នាក់ រងរបួស​ធ្ងន់​ស្រាល​ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ។ ចំណែក​សម្ភារ​ដែល​រង​ចាំ​ការខូចខាត​មាន​រថយន្ត​បី​គ្រឿង ម៉ូតូ​ឌ្រឹ​ម​សង់​ម៉ូតូ​នឹង​រុឺ​ម៉ក​មួយគ្រឿង ។

​ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​ចរាចរណ៍​ចុះ​វាស់វែង​ដល់​ចំណុចកើតហេតុ​ នឹង​បាន​អូស​យក​សម្ភារ​ដែល​ខូចខាត​ទាំងអស់​ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕​B/