បើករថយន្ត​លឿន​ដូច​ហោះ​គេច​ពី​អ្នក​ថ្មើរជើង​ជ្រុល​ចង្កូតធ្លាក់​ប្រឡាយ​ក្រឡាប់​របួសធ្ងន់​ស្រាល​៨​នាក់

498
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​ចំនួន​៨​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​រថយន្ត​កាមរី​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ​បានគេច​ពី​អ្នក​ថ្មើរជើង​ដើរកាត់​ថ្នល់​ម្នាក់​ហើយ​ជ្រុល​ចង្កូត​ធ្នាក់​ប្រឡាយ​ក្រឡាប់​ខ្លួនឯង ​កាល​​ពី​ព្រឹក​​ថ្ងៃទី​៣០ ​ខែធ្ នូ​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​កំពង់ចម្លង​លើ​ឃុំ​តា​ក្រី​ស្រុក​កំរៀង​ខេត្ត​បាត់​
​ដំបង​។​


លោក​ស្វាយ សំអាត អធិការរង​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ស្រុក​កំរៀង​បានឱ្យដឹងថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​ខាងលើនេះ គឺ​បណ្តាលមកពី​រថយន្ត​បើក​លឿន​ដោយ​បើក​គេច​ជាមួយ​អ្នកដើរ​ថ្មើរជើង​ម្នាក់ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​៨​នាក់ ​ក្នុងនោះ​មាន​ក្មេង​ចាស់​ប្រុស​ស្រី​ផង​។​

ជនរងគ្រោះ​ទាំង​​អស់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​​៕B/