បើករថយន្ត​លឿន​ដូច​ហោះ ជ្រុល​ទៅបុក​រ៉ឺម៉ក​ចត​ចិ​ញ្ជើ​ម​ផ្លូវ បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​

566
ចែករម្លែក

ដោយ​: ចាន់តូ / កណ្ដាល​: យុវជន​ម្នាក់​ទើបតែ​ចេញពី​ផឹកស៊ី​ក្នុង​ក្លឹប បាន​បើករថយន្ត​ម៉ាក​ម៉ា​ស្ដា យ៉ាង​លឿន​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ចត​នៅ​ច​ញ្ចើ​ម​ផ្លូវ ដែលមាន​ម្ចាស់​សម្រាក​ពីលើ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​ធ្វើ​ឲ្យ​តុ​ថ្ម​មួយចំនួន​ធ្វើ​សម្រាប់​លក់​រង​ការខូចខាត កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គា​រ៍ ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅក្បែរ​ផ្សារ​តាខ្មៅ​ថ្មី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ក្រុង​តាខ្មៅ​។​

​តាម​សម្ដី​ប្រពន្ធ​បុរសរងគ្រោះ​ជា​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ប្ដី​គាត់​បាន​បើក​រ៉ឺម៉ក​ចត​លើ​ច​ញ្ចើ​ម​ផ្លូវ រួច​សម្រាក​លេង​នៅ​ពីលើ​។ ក្រោយមក​ស្រាប់​តែមាន​រថយន្ត​បង្ក​ម៉ាក ម៉ា​ស្ដារ ពណ៌​ប្រ​ផះ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ស្រប​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ផង​នោះ ក៏​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ដែលមាន​ម្ចាស់​កំពុង​សម្រាក​នៅ​ពីលើ រងរបួស​ធ្ងន់ ព្រមទាំង​បណ្ដាល​ឲ្យ​តុ​ថ្ម​ដែល​គេ​ធ្វើ​សម្រាប់​លក់​អស់​មួយចំនួន​ផងដែរ​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើករថយន្ត​បង្ក​មិនបាន​គេច​ទៅណា​នោះទេ ដោយ​ព្រម​ជួយ​យក​បុរសរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក ជ័យជំនះ ដើម្បី​សង្គ្រោះ និង​ដោះស្រាយ​ថ្លៃ​ព្យាបាល​ដល់​អ្នករបួស​ផងដែរ​។ រីឯ​ការខូចខាត​សម្ភារៈ​នៅ​កន្លែងកើតហេតុ ជនបង្ក​ក៏​និយាយថា ព្រម​សង​ថ្លៃ​ខូចខាត ទាំងស្រុង​ដល់​ម្ចាស់​រងគ្រោះ​ផងដែរ​៕