បើករថយន្ត​លឿន​ពេល​មេឃ​កំពុង​ភ្លៀង​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ដាច់​កាឡេ​កង់​ទៅមុខ​លែងរួច​

609
ចែករម្លែក

ដោយ : សាវ​រក្ស​/ភ្នំពេញ ៖ បុរស​វ័យក្មេង​សង្ស័យ​ស្រវឹង​បើក​រថយន្ត​លឿន ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​ក៏​រេ​ចង្កូត​បុក​ទ្រូង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្ដាល​រថយន្ត​ហ្វ័​ត​ស៊េរី​ទំនើបដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​បើ​កបរ​ទៅមុខ​លេង​រួច ឈប់​នៅ​កណ្ដាលផ្លូវ​បង្ក​ការកកស្ទះ​ចរាចរណ៍ កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ ២០១៨​នៅ​ចំណុច​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ តាមផ្លូវ​ព្រះ​ន​រោ​ត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​បុរស​អ្នក​បើ​ក​រថយន្ត​មានឈ្មោះ ផល ណា​លីន ភេទ​ប្រុស អាយុ២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៥៩ ផ្លូវលំ ភូមិ​ព្រែ​កជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ បានអោយដឹងថា ខ្លួន​មុន​កើ​ត​ហេតុ​បើ​ក​រថយន្ត​តាមផ្លូវ​ព្រះ​នរ​ត្ដម​ក្នុងទិសដៅ​ពី​ជើ​ង​មក​ត្បូង​ជាមួយ​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត ​ហើ​យ​ផឹកស្រា​តិចតួច​ទេ ស្រាប់តែ​មកដល់​ចំណុច​កើត​ហេតុ​ខាង​លើ គួបផ្សំ​មេឃ​ធ្លាក់ភ្លៀង​ផង​រេ​មើ​ល​ផ្លូវ​មិន​ឃើញ​ក៏​រថយន្ត​ខ្លួន​រេ​ចង្កូត​ទៅខាង​ឆ្វេង ​បុកក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​វៀច​ក្បាល​ព្រួញ ហើ​យ​ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​បើ​ក​ទៅមុខ​លេង​រួច ។​

​សមត្ថកិច្ច​ផ្នែក​វាស់វែង​ខណ្ឌចំការមន​បាន​ប្រាប់ថា​ មាន​គ្រោះថ្នាក់​ចរាច​ណ៍រ​វាង​រថយន្ត​ហ្វ័​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៨៨៩៤​បើ​កបរ​ដោយ​បុរស​ជិះ​ក្នុង​រថយន្ត​២​នាក់ ​មិនដឹង​មូលហេតុ​អ្វី​បើករេច​ង្កូ​តទៅ​ខាងឆ្វេង​បុក​ក្បាល​ព្រួញ​ពុះ​ចែកផ្លូវ​បណ្ដាល​ក្បាល​ព្រួញ​ងាក​ចេញពី​ជួរ​តែ​មិនបាន​បាក់បែក​ទេ ​ហើ​យ​ក្រោយ​កើ​ត​ហេតុ​អ្នក​បើ​ក​រថយន្ត​មិនបាន​រត់គេច​នោះទេ ​រួច​សមត្ថកិច្ច​បានឃាត់ខ្លួន​ប្រគល់​ឲ្យការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោកនៃ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ យក​រថយន្ត​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជា​បណ្ដោះអាសន្ន​សិន ៕​B