បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​១​ខ្សែ​ថ្មី​ចងដៃ​ប្រជាពលរដ្ឋ នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ​

782
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ រួម​នឹង​មន្ត្រីរាជការ​ខណ្ឌ សង្កាត់​ភូមិ បាន​ចូលរួម​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​០១​ខ្សែ ប្រវែង ២៧៥​ម៉ែត្រ មុខកាត់ ០,៨​ម៉ែត្រ ចងដៃ​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ​នា​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ។
​ក្នុង​ពិធី​នោះ​លោក​អភិបាលខណ្ឌ​ដង្កោ​បាន​លើក​ឡើ​ងា​៖​ប្រព័ន្ធ​លូ​១​ខ្សែ​នេះ នឹង​ជួយ​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ក្នុង​មូលដ្ឋាន ជាពិសេស​នៅក្នុង​រដូវវស្សា​ខាងមុខ​នេះ​ផងដែរ ដើម្បី​រំដោះ​ទឹក បញ្ជៀ​ស​ការលិចលង់​ផងដែរ​។​ឆ្លៀតឱកាស​នោះ​លោក​នុត ពុធ​ដា​រ៉ា បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​បាន​គិតគូរ​ពី​ការលំបាក បញ្ហា និង​តម្រូវការ​នានារ​បស់បង​ប្អូន​នៅ​មូលដ្ឋាន​។​
ជាមួយគ្នា​នោះ​លោក​អភិបាល​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ របស់​ប្រទេសជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​បញ្ហាលំបាក​នានា ឲ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ក្រោម​ដំបូល​សន្តិភាព​។​លោក​អភិបាលខណ្ឌ​ថែមទាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់គ្នា​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ធានាបាន​សុខសន្តិភាព​គឺ​សម្ដេច​តេ​ជោ​ហ៊ុ​សែន​៕