បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ចងដៃ​អ្នកភូមិ​នៅ​សង្កាត់​ព្រែកកំពឹស​

792
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ​ប្រវែង ១៩០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ។​
​ក្នុង​ពិធី​នោះ​លោក​អភិបាល​ខណ្ឌដង្កោ​បាន​បញ្ជាក់ថា​៖​ផ្លូវ​បេតុង​ថ្មី​០១​ខ្សែ​នេះ ជា​ផ្លូវ​ស្ថិតក្នុង​ផ្លូវ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ដែល​ផ្លូវ​បេតុង​ថ្មី ០១​ខ្សែ​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​មាន​សោ​ភណ្ឌ​ភាព​ក្នុង​ការរស់នៅ​។​

​លោក​អភិបាល ខណ្ឌ បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​បាន​គិតគូរ​ពី​ការលំបាក បញ្ហា និង​តម្រូវការ​នានារ​បស់បង​ប្អូន​នៅ​មូលដ្ឋាន​។ លោក នុត ពុធ​ដា​រ៉ា ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ របស់​ប្រទេសជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​បញ្ហាលំបាក​នានា ឲ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ក្រោម​ដំបូល​សន្តិភាព​។​

​ជាមួយគ្នា​នោះ​តំណាង​ប្រជាពលរដ្ឋ​បានធ្វើការ​ថ្លែងអំណរគុណ​ដល់​អជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​តែង​គិតគូរ​ដល់​ការលំបាក​របស់​ពួកគាត់ និង​បាន​ប្តេជ្ញា​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​បន្តបន្ទាប់​ទៀត ដើម្បី​សម្តេច​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឆ្ពោះទៅកាន់​ភាព​រីកចម្រើន​សម្បូរ​សប្បាយ ត​ទៅមុខទៀត​៕​

#