បើក​ការប្រកួត​ពានរង្វាន់​បាល់ទាត់​មន្ត្រីរាជការ​រ​ដ្ឋ​បាល​ខេត្តសៀមរាប​នៅ LEAGUE (1) រដូវ​កាល​ទី​៤

195
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តារាង​បាល់ទាត់​យុវជន​ផ្លូវ ៦០​ម៉ែត្រ ក្រុង​សៀមរាប ខេត្តសៀមរាប មាន​រៀបចំ​ពិធី​បើក​ការប្រកួត​ពានរង្វាន់​បាល់ទាត់​មន្ត្រីរាជការ​រ​ដ្ឋ​បាល​ខេត្តសៀមរាប នៅ LEAGUE (1) រដូវ​កាល​ទី​៤ របស់​មន្ត្រីរាជការ និង​បុគ្គលិក​រដ្ឋ​តាម​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្តសៀមរាប​។

​ពិធី​បើក​ការប្រកួត ពានរង្វាន់​បាល់ទាត់​មន្ត្រីរាជការ មានការ​អញ្ជើញ​ចូលរួម​ពី លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​តាម​គណៈកម្មាធិការ​រៀប​ចំ​បាន​បញ្ជាក់ថា សម្រាប់​រដូវ​កាល​ទី​៤ នេះ ក្រុម​កីឡាករ​មន្ត្រីរាជកា​រទាំង​អស់​មាន​ចំនួន ០៩​ក្រុម បាន​សាមគ្គីភាព​រួមគ្នា ដោយ​ស្ម័គ្រចិត្ត បង្កើត​នូវ​ព្រឹ​ត្ត​ការណ៍​កីឡា​នេះ​ឡើង ប្រកបដោយ​ទឹកចិត្ត និង​ការស្រឡាញ់​វិស័យ​កីឡាបាល់ទាត់ នេះ​ក្នុង​ក្របខណ្ឌ ដើម្បី​សុខភាព មិត្តភាព និង​ទំនាក់ទំនង​ល្អ រវាង​គ្រប់​មន្ត្រី​កីឡាករ​ទាំងអស់ ជាមួយ​អង្គភាព​នានា​ក្នុង​ខេត្ត​។

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា កីឡា​ពិតជា​បានរួម​ចំណែក​ដ៏​ខ្លាំងក្លា​សម្រាប់​ការអភិវឌ្ឍ និង​លើកកម្ពស់​បណ្តាញ​សុវត្ថិភាព​សង្គម​តាមរយៈ​ការវិនិយោគ​វិស័យ​កីឡា លំ​ហាត់ប្រាណ សុខមាលភាព និង​ការជៀស​ឆ្ងាយ​គ្រឿងញាន​ពី​សំណាក់​ប្អូន​យុវវ័យ​នានា ហើយ​ក៏បាន​នាំមក​នូវ​កិ​ត្យា​ន​ភាព​ជាតិ​និយាយ​ជារួម និង​កិត្យានុភាព​ខេត្តសៀមរាប​។​

​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាករ​ទាំងអស់ ត្រូវ​អនុវត្តតាម​គោលការណ៍​នានា​របស់​គណៈកម្មការ និង​បទដ្ឋាន​កីឡា​នានា​ដែលមាន , ត្រូវ​ពង្រឹងស្មារតី​ជា​កីឡាករ​ប្រកបដោយ​កិត្តិយស សីលធម៌ និង​សេចក្តីថ្លៃថ្នូរ​អោយ​ខ្ពស់បំផុត​សម្រាប់​ខ្លួនឯង និង​ស្ថា​ប័​នា​៕ ល​