បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

328
ចែករម្លែក
  • 24
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ មុនពេល​ចូលឆ្នាំ អំឡុង​បុណ្យចូលឆ្នាំ​និង​ក្រោយពេល​ចូលឆ្នាំ​។

ដើម្បី​ចូលរួម​ជួយ​សម្រួល​និង​ធានា​ជូន បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រ​រ​ព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅតាម​គេហដ្ឋាន នៅ​ទីវ​ត្ត​អារាម និង​ដើរលេង​កំសាន្ត​តាម​រម្យ​ណី​យ​ដ្ឋា​ន​ផ្សេងៗ ក្នុងអំឡុង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ ឲ្យ​សុខ​សុវត្ថិភាព​និង​សប្បាយរីករាយ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ចូលរួម​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន ពេលវេលា​គ្រួសារ សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងៗ ក្នុងការ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​ផងដែរ​៕S/​