បើក​គោយន្ត​កន្ត្រៃ​រេច​ង្គូ​តទៅ​បុក​និង​បង្គោល​សញ្ញា​ចរាចរណ៍រ​ង​របួសធ្ងន់​

556
ចែករម្លែក

​ដោយ​បាយ័ន​/​បន្ទាយ​មាន​ជ័​យៈ​បុរស​ចំណាស់​វ័យ​៦៨​ឆ្នាំ​ម្នា​ក់បាន​បើក​គោយន្ត​កន្ត្រៃ​ហើយ​រេច​ង្គូ​តទៅ​បុក​បង្គោល​សញ្ញា​ចរាច​រណ៍​នៅតាម​ផ្លូវ​បណ្តាលឱ្យ​បុរស​វ័យ​ចំណាស់​រូបនោះ​ង​របួសធ្ងន់​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​៥៨​ថ្មី​ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​ភ្នំ​ប្រាក់ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្នំ​ប្រាក់​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​គោយន្ត​កន្ត្រៃ​ដោយ​បើកបរ​ពី​ទិស​ត្បូង​ទៅ​ទិស​ជើង​។​រហូតដល់​ចំណុចកើតហេតុ​បាន​រេច​ង្គូ​តទៅ​បុក​និង​បង្គោល​សញ្ញា​ចរាចរណ៍​ដែល​នៅតាម​ផ្លូវ​បណ្តាល​ឲ្យ​សន្លប់​។​

​សមត្ថកិច្ច​បាន​បន្តថា​ពេលនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំ​ប្រា​ក់បាន​ដឹក​ជនរងគ្រោះ​មកកាន់​មណ្ឌល​សុខភាព​បឹង​ត្រកួន​ដើម្បី​ស​ង្ក្រោះ​។​ជនរងគ្រោះ​មានឈ្មោះ​ព្រំ​ធើ​ង​ភេទ​ប្រុស​អាយុ​៦៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​សំរោង​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​៕S/

រូបភាពៈ​គ្រោះថ្នាក់​ចរាច​រណ៍​ដោយ​ខ្លួនឯង​បើក​គោយន្ត​កន្ត្រៃ​រេច​ង្គូ​តទៅ​បុក​និង​បង្គោល​សញ្ញា​ចរាចរណ៍​៕​