បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរស្រែ​ធ្លាក់​ប្រឡាយ​ក្រឡាប់​បណ្តាលឱ្យ​របួសធ្ងន់​

394
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​អ្នកបើក​ត្រាក់ទ័រ​បាន​រងរបួស​ធ្ងន់​សន្លប់​ស្តូកស្តឹង​បន្ទាប់ពី​បើក​ត្រាក់ទ័រ​រេ​ចង្កូត​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចុង​ភូមិ​ចំបក់​ប្រាសាទ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែមិថុនា​ឆ្នាំ ២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​សៀន​ទ្រី​អាយុ​៤៥​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់​មក​ស៊ីឈ្នួល​ភ្ជួរស្រែ​ឱ្យ​អ្នកភូមិ​នៅ​កន្លែងកើតហេតុ​បាន​រងរបួស​ធ្ងន់​។​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុន​កើតហេតុ​ជនរងគ្រោះ​ដែលជា​តៃកុង​ត្រាក់ទ័រ​នោះបាន​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរស្រែ​ឱ្យ​អ្នកភូមិ​។​

​ស្រាប់តែ​អ្នកបើកបរ​ត្រាក់ទ័រ​បាន​បើក​រេ​ចង្កូត​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​បណ្តាលឱ្យ​ត្រាក់ទ័រ​ក្រឡាប់​ជាច្រើន​ត្រឡប់​។​អ្នកបើកបរ​ប៉ើង​ខ្ទាត​ទៅលើ​ផ្លូវ​សន្ល​ងប់​ស្តូកស្តឹង​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង​៕S/​